KPT+
ស្ត្រីរស់នៅក្នុងប្រទេសទាំង ៥ នេះ ងាយរងគ្រោះបំផុតដោយសារអំពើហិង្សា
ទោះបីបច្ចុប្បន្ន ស្ត្រីត្រូវបានផ្ដល់សិទ្ធិស្មើបុរស និងមានឱកាសច្រើនក្នុងសង្គមក្ដី ប៉ុន្តែនៅតាមបណ្ដាប្រទេសខ្លះ និងតំបន់មួយចំនួននៃពិភពលោក ស្ត្រីនៅតែរងគ្រោះដោយសារអំពើហិង្សាគ្រប់រូបភាព ការគាបសង្កត់ ក៏ដូចជាការរើសអើងនៅឡើយ។
ទាំងនេះជា ប្រទេស ៥ ដែលគ្រោះថ្នាក់ខ្លាំងសម្រាប់ស្ត្រីភេទ៖
៥. ប្រទេសហ្គាតេម៉ាឡា (Guatemala)
ស្ត្រីច្រើននាក់ក្នុងប្រទេសនេះ ជាជនរងគ្រោះ ដោយសារអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ ព្រមទាំងការឆ្លងនូវមេរោគអេដស៍ជាដើម។
៤. ប្រទេសស៊ូដង់ (Sudan)
ស្ត្រីនៅស៊ូដង់ត្រូវរងគ្រោះដោយសារការចាប់ជំរិត ការរំលោភផ្លូវភេទ ប្រឈមជាមួយសង្គ្រាមស៊ីវិលមិនចេះចប់មិនចេះហើយក្នុងប្រទេស។
៣. សាធារណរដ្ឋកុងហ្គោ (Republic of the Congo)
កាលនៅសង្គ្រាមស៊ីវិល ស្ត្រីជាច្រើនត្រូវបានគេកេណ្ឌឲ្យបម្រើទ័ព។ ចំណែកឯបច្ចុប្បន្ននេះវិញ ប្រទេសកុងហ្គោមានអត្រារំលោភផ្លូវភេទគួរឲ្យកត់សម្គាល់។ ចំពោះការទទួលបានសិទ្ធិវិញនៅតែមិនទាន់ធំទូលាយប៉ុន្មានដែរ។ ស្ត្រីនៅក្នុងប្រទេសនេះពុំមានសិទ្ធិចុះហត្ថលេខាលើឯកសារច្បាប់ណាមួយឡើយ បើគ្មានការអនុញ្ញាតពីស្វាមីរបស់ខ្លួន។
២. ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
ស្ត្រីជាច្រើននៅអាហ្វហ្គានីស្ថានទទួលបានការអប់រំទាប ដោយសារសង្គ្រាមរាប់ទសវត្ស ក៏ដូចជាការរឹតបន្តឹងសិទ្ធិស្រ្តី។ ដោយឡែក ការរំលោភបំពានផ្លូវភេទក៏ជាបញ្ហាមួយដែរ ដោយកាលៈទេសៈខ្លះ ច្បាប់តម្រូវឲ្យស្ត្រីរងគ្រោះត្រូវរៀបការនឹងបុរសដែលបានរំលោភខ្លួន។
១. ប្រទេសឆាដ (Chad)
នៅក្នុងប្រទេសនេះ ស្ត្រីមានសិទ្ធិតិចតួចបំផុត ដោយពួកគេខ្លះត្រូវអ្នកផ្ទះចាប់ឲ្យរៀបការទាំងនៅវ័យក្មេង ហើយជារឿយៗនៅរង្វង់អាយុ ១២ ឆ្នាំប៉ុណ្ណោះ។ នៅភាគខាងកើតនៃប្រទេសឆាដ ស្ត្រីដែលភៀសខ្លួនជនជាតិស៊ូដង់ទៅកាន់បោះជំរុំ តែងតែប្រឈមនឹងការរំលោភផ្លូវភេទ និងអំពើហិង្សាជាច្រើនរូបភាពផ្សេងទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ poll2018
ចុចអាន៖ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំនៅបន្តទៀតដែរ?
ចុចអាន៖សិក្សាពីចរិតមិនផ្តេកផ្តួលនៃកូនៗរបស់សេដ្ឋីៗដ៏មានឥទ្ធិពលនៅម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


