KPT+
សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?
នៅពេលដែលដៃគូយើងស្រាប់តែរងជំងឺធ្លាក់ទឹកចិត្ត វដ្តនៃអារម្មណ៍និងការរងទុក្ខដែលមិនអាចពន្យល់បាន យើងបែរងាយនឹងសម្គាល់ឃើញជាងអ្នកដទៃ។ ពេលខ្លះយើងដឹងលឿនជាងសាមីខ្លួនទៀតផង កាលបើពិនិត្យចំណុចទាំងនេះ៖
ភាពអស់សង្ឃឹម

ជំងឺធ្លាក់ទឹកចិត្តច្រើនតែកើតឡើងដោយចាប់ផ្តើមយល់ថា គ្មានសង្ឃឹម។ ពួកគេគិតថា ខ្លួននឹងមិនជោគជ័យឬយកឈ្នះលើការលំបាក ទុក្ខវេទនាក្នុងជីវិតបានឡើយ។ អារម្មណ៍នៃភាពគ្មានតម្លៃ ភាពអៀនខ្មាស មានកំហុសស្អប់ខ្លួនឯងនិងខកចិត្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អាចសម្គាល់ឃើញសម្តីពួកគេភាគច្រើនទុទិដ្ឋិនិយមជ្រាលជ្រៅ ខុសពីគេពីមុន។
ស្មារតីស្ពឹកស្រពន់

បុគ្គលដែលធ្លាក់ទឹកចិត្តបាត់បង់ចំណាប់អារម្មណ៍លើរឿងនានានិងសកម្មភាពទម្លាប់ដែលពួកគេធ្លាប់ចូលចិត្តសូម្បីតែការរួមភេទ។ ដូចជាពួកគេលែងជាមនុស្សពីមុនទៀតហើយទាក់ទងនឹងមនុស្សសកម្មភាពជីវិតទូទៅ។ ក្រោមទម្ងន់នៃជំងឺធ្លាក់ទឹកចិត្តបុគ្គលអាចនឹងសម្ងំឯកោ។
ការប្រែប្រួលអារម្មណ៍

ការផ្លាស់ប្តូរអារម្មណ៍ដែលតំណាងឱ្យភាពជ្រាលជ្រៅ ចាប់ពីស្ពឹកមិនចង់តវ៉ា មិនចង់បញ្ចេញមតិ មិនចង់ឆ្លើយឆ្លង រហូតដល់មានប្រតិកម្មតាមរយៈកំហឹងដែលមិនសមហេតុ និងការពោលទ្រគោះបោះបោក។
ការថប់បារម្ភ

ដៃគូអាចមានអារម្មណ៍ភ័យព្រួយ មិនស្រណុកស្រួលចិត្ត ឆាប់ខឹងនិងតឹងតែងសូម្បីក្នុងរឿងតូចមួយ។ ចង្វាក់បេះដូង ចលនាដង្ហើមនិងទំនោរញើសក៏អាចផ្លាស់ប្តូរ។ ពួកគេអាចមានកំហឹងក្នុងពេលដ៏ខ្លី វង្វេង ភ្លេច ហើយរារែក សាំស៊ន លំបាកក្នុងការសម្រេចចិត្ត។
ផ្លាស់ប្តូរលំនាំគេង
ក្នុងករណីដែលមនុស្សយើងកំពុងជួបប្រទះការថប់បារម្ភនិងលំនាំនៃការគិតច្រើនពេកអាចធ្វើឱ្យពិបាកដេកលក់និងវិវត្តទៅជាការប្រឈមមុខនឹងទំងន់បន្ថែមជ្រៅឡើងៗជាប្រចាំលើជំងឺធ្លាក់ទឹកចិត្ត។
ការផ្លាស់ប្តូរចំណង់អាហារ

នៅពេលដែលជំងឺធ្លាក់ទឹកចិត្តមាននិន្នាការរាលដាលដល់គ្រប់វិស័យនៃជីវិតសម្រាប់បុគ្គលដែលរងផលប៉ះពាល់ សូម្បីតែចំណង់អាហារធម្មជាតិ រសជាតិ ក៏អាចផ្លាស់ប្តូរបានដែរ។ រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនាំឱ្យពួកគេបាត់បង់ចំណាប់អារម្មណ៍និងមានបញ្ហារំលាយអាហារដែលពិបាកពន្យល់ដូចជាគ្មានជំងឺក្រពះផងគេហាក់មិនចង់ហូប។
គំនិតធ្វើអត្តឃាតនិងការប៉ុនប៉ងធ្វើអត្តឃាត

មិនមែនមនុស្សទាំងអស់ដែលមានជំងឺធ្លាក់ទឹកចិត្ត សុទ្ធតែមានគំនិតធ្វើអត្តឃាតនោះទេ ប៉ុន្តែបើគេគិតដល់រឿងនេះ អាចជាសញ្ញាព្រមានធ្ងន់ធ្ងរបំផុតហើយ។ ជារឿយៗបើគេមានគំនិតនេះ គេនឹងនិយាយប្លែកៗឬអានសៀវភៅប្លែកៗ ។ល។ វាដល់ពេលដែលត្រូវស្វែងរកជំនួយនិងការគាំទ្រពីអ្នកជំនាញជាបន្ទាន់៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ កុំទាន់ DEPRESSION ប្រសិនយើងមិនទាន់បានធ្វើរឿងទំាងនេះ
ចុចអាន៖ កុំនិយាយពាក្យ៧ ឃ្លានេះទៅកាន់នរណាម្នាក់ ដែលមានរោគផ្លូវចិត្តធ្ងន់
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


