Connect with us

KPT+

ពាក្យទូន្មានប្រៀបប្រដៅកូនចៅ ១២ ឃ្លាពីអតីតមេដឹកនាំ តៃវ៉ាន់

បានផុស

នៅ

លោក​ Sun ​Yun​ Suan គឺ​ជា​អ្នក​សេដ្ឋកិច្ច និង​ជា​វិស្វករ​ដែល​មាន​ដើម​កំណើត​នៅ​ចិន​ដី​គោក​។ លោក​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​កោះ​តៃ​វ៉ាន់​ពី​ឆ្នាំ ១៩៧៨​-១៩៨០ ​។ ក្រៅ​ពី​កិច្ច​ការ​ងារ ក្រឡេក​មក​មើល​ការ​ទូន្មាន​ប្រដៅ​កូន​ៗ​វិញ លោក​បាន​បន្សល់​នូវ​ពាក្យ​ទូន្មាន​ខ្លះ​ៗ​ដល់​កូនចៅដែល​ប្រយោគ​ទាំង​នោះបង្កប់​អត្ថន័យ និង​ទទួល​ភាព​ល្បី​ល្បាញ​ច្រើន​ដោយ​សារ​ខ្លឹម​សារ​អប់​រំ​​មាន​ដូច​ជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​ ជីវិត​មនុស្ស​មិន​ទៀង​ទាត់​ទេ​កូន​!មិ​ន​មាន​អ្នក​ណា​បាន​ដឹង​ថា ខ្លួន​ត្រូវ​ស្លាប់​ពេល​ណា​ និង​ស្លាប់​របៀប​ណា​នោះ​ទេ​? …ដូច​នេះ​ធ្វើ​អំពើ​បុណ្យ​ឲ្យ​ច្រើន​គឺ​ជា​ការ​ចាំ​បាច់​

២​. មាន​តែ​ពុក​និង​ម៉ែ​ទេ ដែល​និយាយ​ប្រដៅ​កូន​នូវ​ពាក្យ​ទាំង​អស់​នេះ ពី​ព្រោះ​ថា​នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​ប្រដៅ​កូន​ៗ​ល្អ​ជាង​សម្តី​ពុក​ម៉ែ​ទេ​។ ពាក្យ​បណ្តាំ​ទាំង​នេះ​គឺ​ជា​លទ្ធផល​ ដែល​ចេញ​មក​ពី​បទ​ពិសោធ ញើស​ឈាម និង​ទឹក​ភ្នែក​របស់​ពុក​ផ្ទាល់​។ វា​នឹង​ជួយ​កូន​ៗ​ឱ្យ​ចៀស​ផុត​ពី​ការ​ភាន់​ច្រឡំ​ខាត​ពេល​វេលា​ក្នុង​មាគ៌ា​ឆ្ពោះ​ទៅ​អនាគត​របស់​កូន​ៗ​។

៣.​ បើ​មាន​មនុស្ស​ណា​មួយ​ប្រា​ស្រ័យ​នឹង​កូន​ៗ​មិន​បាន​ល្អ កុំរ​វល់​នឹង​ពួក​គេ​នាំ​ឱ្យ​តែ​ខាត​ពេល​វេលា​ទេ​។ គ្មាន​អ្នក​ណា​ត្រូវ​ធ្វើ​ល្អ​នឹង​យើង​ក្រៅ​ពី​ពុក​ម៉ែ​ទេ​នៅ​លើ​លោក​នេះ​។

៤. ​ល្បែង​រ​លាយ​ទ្រព្យ​។ ស្រី​រលាយ​កិត្តិយស​។ បារី​ និង​សុរា​រលាយ​រាង​កាយ​។ គ្រឿង​ញៀន​រលាយជីវិត​

៥. ​ពុំ​មាន​មនុស្ស​ណា​ដែល​មិន​អាច​ជំនួស​បាន​នោះ​ទេ​។ ពុំ​មាន​វត្ថុ​ណា ដែល​មិន​អាច​ប្តូរ​ថ្មី​បាន​ឡើយ។ បើ​មាន​មនុស្ស​ណា​ដែល​ខ្លួន​ស្រលាញ់​ ប៉ុន្តែមិន​ចង់​ដើរ​ឲ្យអស់​ដំណើរ​ផ្លូវ​ជីវិត​នឹង​កូន ឬ​មួយ​ក៏​គេ​ស្លាប់​ចោល​កូន​ត្រូវ​ចង​ចាំ​ថា វា​មិន​មែន​ជា​រឿង “មេឃ​រលំ ភ្នំ​រលាយ​!” នោះ​ទេ​

៦.​ ជីវិត​មនុស្ស​ខ្លី​ណាស់​បើ​ខ្លួន​ចេះ​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា កូន​នឹង​បាត់​បង់​អស់​ហើយ​។ ដូច​នេះ បើ​ចេះ​ស្រលាញ់​ជីវិត​គឺ​ត្រូវ​ស្វែង​រក​សេចក្តី​សុខ ការ​សប្បាយ​ឲ្យបាន​ច្រើន​សម្រាប់​ជីវិត​តាម​ផ្លូវ​ល្អ​

៧.​ នៅ​លើ​លោក​នេះ​មិន​មាន​ស្នេហា​អមតៈ​ទេ​!…ស្នេហា​វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​គ្រា​។អារម្មណ៍​នេះ​ទៅ​តាម​ពេល​វេលា វា​នឹង​រលាយ​សាប​បាត់​ទៅ ទៅ​តាម​ស្ថាន​ភាព និង​កាលៈ​ទេសៈ​ហើយ​ប្រែ​ប្រួល​ផ្លាស់​ប្តូរ​បាត់​ទៅ​។

៨. ​ទោះ​បី​ជា​មាន​មនុស្ស​ច្រើន​នៅ​លើ​លោក​នេះ​រៀន​តិច​តែ​ជោគជ័យ និង​ល្បី​ឈ្មោះ​នោះ​គឺ​ដោយ​សារ​តែ​គេ​សំណាង​។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មិន​ចាំ​បាច់​រៀន​ច្រើន ដើម្បី​ទទួល​ជោគជ័យ​នោះ​ទេ​

៩. ​អំណាច​បុណ្យ​សក្តិ មិន​អាច​ស្មើ​កេរ្ត៍​ឈ្មោះ និង​កិត្តិយស​បាន​ទេ​។​ រៀន​ស្គាល់​តម្លៃ​នៃ​វត្ថុ​រូបិយ​និង​អរូបិយ…កុំ​រៀន​ដឹង​វត្ថុ​នោះ​មាន​តម្លៃ​ប៉ុន្មាន​ដុល្លារ​?

១០.​ កូន​ៗ​អាច​រក្សា​ពាក្យ​សម្តី​នឹង​មនុស្ស​ម្នា​ជុំ​វិញ​ខ្លួន​។តែ​កុំ​រំពឹង​ថា គេ​ឯង​នឹង​រក្សា​ពាក្យ​សម្តី​នឹង​កូន​ៗ​។ កូន​ៗ​អាច​ធ្វើ​អំពើ​ល្អ​ឲ្យមនុស្ស​ម្នា​បាន​តែ​កុំ​រំពឹង​ថា គេ​ឯង​នឹ​ង​ធ្វើ​អំពើ​ល្អ​ដាក់​កូន​ៗ​វិ​ញ​នោះ​។

១១. ​មាន​មនុស្ស​ទិញ​ឆ្នោត​២០ ដល់​៣០​ឆ្នាំ តែ​នៅ​តែ​ក្រ​។ នេះ​បញ្ជាក់​ថា ចង់​មាន​ត្រូវ​ចេះ​សន្សំ និង​ចេះ​រក​ស៊ី​ទៅ​។

១២​. ការ​ជួប​ជុំ​គ្រួសា​រប្តី​ប្រពន្ធ បង​ប្អូន កូន​ក្មួយ គឺ​សុទ្ធ​តែ​ជា​ភ័ព្វ​និស្ស័យ។ មិន​ថា យើង​បាន​នៅ​ក្បែរ​គ្នា​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​ត្រូវ​ចេះ​បង្កើត​ពេល​វេលា​ល្អ​ៗ​ដាក់​គ្នា​ពី​ព្រោះ​ជាតិ​ក្រោយ​ក៏​យើង​គ្មាន​ឱកាស​នឹង​ជួប​គ្នា​បាន​ម្តង​ទៀត​បាន​ដែរ​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម