Connect with us

ព័ត៌មានជាតិ

ត្រៀម CV ! ឱកាសការងារសម្រាប់សិស្សនិស្សិត រយៈពេល ២ថ្ងៃ ចាប់ផ្តើមពីស្អែកនេះ

បានផុស

នៅ

មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី២ ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង ២៥ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យសិស្សនិស្សិតអាចសិក្សាស្វែងយល់ពីវិស័យការងារ និងឱកាសការងារផ្សេងៗពីអ្នកតំណាងក្រុមហ៊ុនផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Spring Career Village 2.0 នឹងមានរៀបចំសកម្មភាពធំៗជាច្រើន ដូចជាបទបង្ហាញអាជីវកម្ម ពីសំណាក់ក្រុមហ៊ុន (Business Presentation) កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស (Panel Discussion) ការដាក់បង្ហាញស្ដង់របស់ក្រុមហ៊ុន (Booth Display) បទសម្ភាសផ្ទាល់ពីតំណាងក្រុមហ៊ុន (Walk-in Interview) ការចែករង្វាន់ (Giveaway) និងការច្រៀងរាំកម្សាន្តពីសំណាក់សិស្សនិស្សិតរបស់យើង (Entertainment) ។

អ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបាននូវចក្ខុវិស័យថ្មី ឱកាសការងារ និងបណ្ដាញទំនាក់ទំនងជាច្រើន ការសម្ភាសនៅនឹងកន្លែងផ្ទាល់ ការតម្រង់ទិស និងការចែករំលែកបទពិសោធពីវាគ្មិនកិត្តិយស ទាក់ទងនឹងការជ្រេីសរេីសជំនាញសិក្សា ក៏ដូចជាវិថីការងារដែលត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Spring Career Village លើកទី១ បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សិស្សនិស្សិតរបស់យើង បណ្តាក្រុមហ៊ុនដែលចូលរួមពិព័រណ៍ និងសាធារណជនជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យក្រុមការងារនៃមជ្ឈមណ្ឌលអប់រំស្រ្ពីង រៀបចំកម្មវិធីពិព័រណ៍លើកទី២ នេះឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

បញ្ជូនខ្លួនក្មេងទំនើង ០៨ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅកាន់តុលាការ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឥណ្ឌូណេស៊ី៖ កម្មករ​ ៥០ ០០០ នាក់ អាច​បាត់បង់ការងារដោយសារពន្ធ ត្រាំ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី១០ របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu

កីឡា១៣ នាទីutes មុន

ឯកឧត្តម ឌី វិជ្ជា បង្ហាញ​​គម្រោងពង្រីក​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀងបន្ថែម

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាមេរិក ​និង​អ៊ីរ៉ង់​កំណត់​ពេល​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជុំ​ទី​បី ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម