KPT+
ដឹងប្រវត្តិបវរកញ្ញាអាមេរិកទើបច្បាស់ថា ពិតជាសក្តិសមឈ្នះមកុដ Miss Grand International
ការប្រកួតប្រជែងសម្រស់ក្នុងវគ្គផ្តាច់ព័ត្រ Miss Grand International ត្រូវបានបញ្ចប់ទៅកាលពីសប្ដាហ៍មុន ដោយម្ចាស់មកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាតំណាងសហរដ្ឋអាមេរិក កញ្ញា Abena Appiah។

ក្រោយប្រកាសលទ្ធផល Abena Appiah ហាក់រងការរិះគន់ចាស់ដៃដែរ ព្រោះរូបរាង ពណ៌សម្បុររបស់នាងមិនសូវស្រស់ស្អាត។
ទោះយ៉ាងណា Abena Appiah មិនមែនជាប់ជាម្ចាស់ជយលាភី ដោយសារតែរូបសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែសមត្ថភាពនិងទេពកោសល្យរបស់នាងទៅវិញទេដែលរុញច្រានបវរកញ្ញារូបនេះឱ្យដណ្ដើមបានមកុដកញ្ញាឯក។

តោះ! ងាកក្រោយ ទៅមើលបទពិសោធន៍និងទេពកោសល្យម្ចាស់មកុដ Miss Grand International 2020 បន្តិចមើល យ៉ាងណាដែរ!
Abena Appiah ឈ្មោះពេញ Evelyn Abena Appiah អាយុ ២៧ ឆ្នាំ ជាជនជាតិអាហ្វ្រិក-អាមេរិកាំង រស់នៅសហរដ្ឋអាមេរិក។ នាងជានិស្សិតផ្នែកម៉ូដ នៅសកលវិទ្យាល័យ Radford ទីក្រុង Accra ក្នុងប្រទេសហ្គាណា។ នាងបានទទួលការអប់រំនៅវិទ្យាល័យ សហរដ្ឋអាមេរិក និងបានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រនិងគមនាគមន៍ នៅប្រទេសហ្គាណា។

Abena Appiah ធ្លាប់ជាបេក្ខភាពតំណាងឱ្យប្រទេសហ្គាណាក្នុងការប្រកួតជាច្រើនដូចជា Miss Universe ឆ្នាំ ២០១៤ Miss Earth ឆ្នាំ ២០១៩ កម្មវីធី Queen Beauty ក្នុងឆ្នាំ ២០១២ និងឈ្នះ Top Model Ghana ក្នុងឆ្នាំ ២០១៣ ផងដែរ។
នាងជាតារាម៉ូឌែលតាំងតែពីក្មេងម្ល៉េះ ហើយធ្លាប់ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដជាមួយកម្មវិធីធំៗរួមមាន Contour Fashion Week, New York Fashion Week, Vlisco, Woodin, Da Viva និង GTP។

Miss Grand International 2020 រូបនេះ ជាអតីតបេក្ខនារីប្រកួត X Factor ប៉ុន្តែនាងមិនបានប្រឡងចប់ចុងចប់ដើមឡើយ ដោយសារប៉ះពាល់ដល់ការសិក្សា។ បន្ថែមពីលើការដើរម៉ូដ Abena Appiah ក៏មានមានសមត្ថភាពច្រៀង និពន្ធចម្រៀង លេងហ្គីតាឧបករណ៍ផ្លុំ Recorder និង Clarinet យ៉ាងស្ទាត់ជំនាញ។

បច្ចុប្បន្ន នាងចេញបទចម្រៀងបាន ៥ បទ ហើយចំណូលបានមកពីការចេញអាល់ប៊ុមដំបូងរបស់នាង Abena Appiah បានបង្កើតឱកាសសម្រាប់ស្ត្រីនិងក្មេងស្រីវ័យក្មេងរបស់ហ្គាណាតាមរយៈសាលារៀន។
កាលនៅរៀន Abena Appiah ត្រូវគេធ្វើបាបចំអកមើលងាយពីសម្បុរ រូបរាង និងមុខមាត់ ដោយគេប្រដូចនាងទៅនឹងស្វាខ្មៅ។ នេះបើតាមអ្វីដែលនាងបានបង្ហោះលើបណ្តាញ Instagam របស់នាង។ ទោះយ៉ាងណា Abena Appiah នៅតែអាចជម្នះលើវាបាន រហូតក្លាយជាបវរកញ្ញាឯកដោយនាងនិយាថា “ឥឡូវខ្ញុំដឹងថាអ្វីៗអាចធ្វើទៅបានដរាបណាអ្នកជឿជាក់ ហើយប្តេជ្ញាថានឹងសម្រេចវា។ គ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានឡើយ”។

ដោយឡែក សំណួរចុងក្រោយដែលធ្វើឱ្យបវរកញ្ញាអាមេរិករូបនេះ អាចឈ្នះពានគឺ ប្រសិនជាសល់វ៉ាក់សាំងកូវីដ១៩ មួយចុងក្រោយ តើនាងនិងឲ្យទៅក្មេងអាយុ១៥ឆ្នាំ ឬក៏មនុស្សចាស់អាយុ៧០ឆ្នាំ?
Abena Appiah បានឆ្លើយបប្រកបដោយភាពជឿជាក់ថា “បើសល់វ៉ាក់សាំងមួយចុងក្រោយ ខ្ញុំនឹងឲ្យទៅកាន់ក្មេង ព្រោះក្មេងជាអនាគតរបស់ពិភពលោក ពួកគេនឹងធ្វើឲ្យពិភពលោកជាកន្លែងកាន់តែប្រសើរជាងមុន”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ rappler
ចុចអាន៖ តារាស្រីថៃ ៤ រូប មានឱកាសក្លាយជាទូតសុឆន្ទៈ ប្រេនល្បីៗលំដាប់អន្តរជាតិ ក្នុងឆ្នាំ ២០២១
ចុចអាន៖ កំពូលតារា K-Pop ទាំង ១៥រូប បានក្លាយជាឯកអគ្គរដ្ឋទូតឱ្យប្រេនម៉ាកល្បីទាំង ១២
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


