KPT+
ចង់បានបេះដូងនារីណាម្នាក់ បុរសៗមានលក្ខណៈសម្បត្តិទាំងនេះឬនៅ?
ញ៉ែលេងៗ ជឿថាប្រុសៗយើងមិនខ្វះតិចនិកនោះឡើយ។ បើគ្រាន់តែចង់បានស្នេហាមួយគ្រា មិនពិបាកពេកទេសម្រាប់បុរសមួយចំនួនធំ។ ប៉ុន្តែក្លាយជាបុរសម្នាក់ដែលស្រីណាឃើញក៏ប្រាថ្នាជាគូ នោះប្រហែលមិនងាយប៉ុន្មានទេ។ ទោះយ៉ាងណា មិនមែនថាគ្មានផ្លូវដើម្បីយកបេះដូងស្រីៗដែរ បើប្រុសយើងមានលក្ខណៈសម្បត្តិទាំង ៦ ខាងក្រោមនេះ KTP Plus ជឿថា មានស្រីៗមិនតិចទេដែលលង់ស្រឡាញ់។
១. ភាពចាស់ទុំ

ស្ត្រីភាគច្រើនមិនចាប់អារម្មណ៍នឹងប្រុសៗដែលមានភាពរំជើបរំជួល ញាប់ញ័រតែមួយឆាវទេ។ នាងចូលចិត្តបុរសសុភាពរាបសានិងមានភាពចាស់ទុំគួរឲ្យកក់ក្ដៅ ហើយជាបុរសដែលមានភាពស្មោះត្រង់ចំពោះស្រ្តីនិងចំពោះខ្លួនឯង។ នាងមិនត្រូវការបុរសបែបកូនង៉ាដែលត្រូវមើលថែលួងលោមដូចជាក្មេងឡើយ តែជាបុរសដែលអាចមើលថែនាងបាន ដូចជាគ្រួសាររបស់នាង។ ជាពិសេសស្រីៗស្អប់ស្នេហាបោកប្រាស់ប្រៀបដូចនារីជាល្បែងកម្សាន្តដែលពួកប្រុសព្រានចូលចិត្តប្រព្រឹត្តបែបស្ទាវៗ។
២. ចេះកំប្លែង

បុរសម្នាក់ដែលមានភាពកំប្លុកកំប្លែងនឹងធ្វើឲ្យនារីញញឹម ទោះកំពុងស្រក់ទឹកភ្នែក ឈឺចាប់ ឬស្ថានភាពលំបាកក៏ដោយ នោះហើយដែលមនុស្សចេះតែក្បែរ។ នេះមានន័យថា អ្នកជាបុសដែលចេះលួងលោម និងចេះរំលែកទុក្ខកង្វល់ពីនាង។ បុរសបែបនេះមិនសុភាពជ្រុល ក៏មិននិយាយច្រើនឥតប្រយោជន៍ តែចេះបង្វែរអារម្មណ៍មនុស្សជុំវិញខ្លួនឲ្យសើចបាន។ មនុស្សប្រុសប្រភេទដែលស្រ្តីនៅក្បែរ នឹងស្បើយទុក្ខកង្វល់ នោះទើបក៏ជាទីចាប់អារម្មណ៍នៃនារី។
៣. បុរសឯករាជ្យ
ត្បិតតែស្រ្តីចូលចិត្តភាពផ្អែមល្ហែមនិងការថ្នាក់ថ្នម ប៉ុន្តែនាងមិនចាំបាច់តែឲ្យបុរសនៅក្បែរគ្រប់ពេលនោះទេ។ នាងអាចមានអារម្មណ៍គ្មានសុវត្ថិភាព ឬខ្លាចការចាញ់បោកនៅពេលបុរសមិននៅជិត ប៉ុន្តែនាងក៏ត្រូវការបុរសរឹងមាំឯករាជ្យម្នាក់ដែរ។ បុរសដែលស្រ្តីប្រាថ្នានៅទីនេះ គឺមានភាពឯករាជ្យលើពេលវេលា ការសម្រេចចិត្ត និងប្រាក់ចំណូល។ នាងមិនចង់បាននោះទេ បុរសដែលរួញរា ស្ទាក់ស្ទើរ ដោយទុកឲ្យស្ត្រីជាដឹកនាំនោះ។
៤. ចេះផ្អែមល្ហែម
នេះជាធាតុពិតរបស់នារីដែលមិនអាចបដិសេធ។ នារីណាក៏ដោយ មិនថារឹងមាំប៉ុណ្ណា ឬឯករាជ្យប៉ុណ្ណាទេ សុទ្ធតែត្រូវការបុរសដែលចេះស្វីតឬផ្អែមល្ហែម។ ភាពផ្អែមល្ហែមរបស់បុរសជាអាវុធសម្លាប់បេះដូងនារីរាប់រយនាក់។ ផ្អែមល្ហែមទន់ភ្លន់ មិនមែនផ្អែមល្ហែមមានពិសទេ។
៥. មានភាពជឿជាក់

ធ្លាប់ឮគេនិយាយតៗគ្នាថា កូនប្រុសដើមទ្រូង៥ហត្ថហើយមែនអត់? កូនប្រុសមានភាពក្លាហាន អង់អាច មោះមុត និងជឿជាក់ ជាទីប្រាថ្នារបស់ស្រ្តីគ្រប់រូប។ បុរសដែលទទួលស្គាល់ខ្លួនឯងជាខ្លួនឯង មិនលាក់ពុតត្បុត ហើយនឹងនរ តើនារីណាហាមចិត្តមិនឲ្យលង់បាននោះ?
៦. បុរសដែលអាចជាមិត្តភក្ដិ ជាបងប្រុស និងជាឪពុក
បុរសបែបនេះជាបុរសពិបាករកបំផុត។ វាមិនមែនងាយទេដែលមានបុរសមានលក្ខណៈសម្បត្តិជាមិត្តអាចចែករំលែកគ្រប់យ៉ាងបាន។ បុរសជាបងប្រុសដែលថែរក្សាការពារ។បុរសជាឪពុកដែលអាចផ្ដល់ការស្រឡាញ់និងការផ្គត់ផ្គង់ដោយមិនខ្លាចនឿយហត់។ បើបុរសៗណាមានចំណុចទាំងនេះ គេប្រាកដជាត្រូវនារីៗដណ្ដើមគ្នាចង់បានមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វីសង្គមមិនសូវទុកចិត្តលើចំណងគូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?
ចុចអាន៖ កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាងស្មោះ ហើយមិនចង់ឱ្យនាងយំ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


