ព័ត៌មានជាតិ
គ្រូបង្រៀនខេត្តរតនគិរី បើកយុទ្ធនាការផ្សព្វផ្សាយដល់មាតាបិតានាំកូនៗចុះឈ្មោះចូលរៀន
លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាកាចូនក្រោម ខេត្តរតនគិរី បានបើកយុទ្ធនាការផ្សព្វផ្សាយប្រកាសតាមដងផ្លូវ ដោយរៀបចំឃោសនាសព្ទ និងចងបដានៅគោយន្ត ដើម្បីផ្តល់ដំណឹងទៅមាតាបិតា ឬអាណាព្យាបាលឱ្យនាំកូន ក្មួយ អាយុ ៦ ឆ្នាំ ទៅចុះឈ្មោះចូលរៀន ឬ ពិនិត្យឈ្មោះចូលរៀនក្នុងឆ្នាំថ្មី ២០២៥-២០២៦ ។

យុទ្ធនាការនេះធ្វើនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីដោយមានចូលរួមពី លោក ឡាំ ប៊ុនណយ នាយកសាលាបឋមសិក្សាកាចូនក្រោម , លោក សុខ ផូន មេភូមិកាចូនក្រោម គណៈកម្មការសាលា មាតាបិតា ឬ អាណាព្យាបាល និងសិស្សានុសិស្សចំនួន ៦០ នាក់ ស្ថិតភូមិកាចូនក្រោម ឃុំកាចូន ស្រុកសវើនសៃ ខេត្តរតនគិរី ។
លោក ឡាំ ប៊ុនណយ នាយកសាលាបឋមសិក្សាកាចូនក្រោម បានប្រាប់កម្ពុជាថ្មីថា យុទ្ធនាការនេះធ្វើឡើងដើម្បីផ្តល់ដំណឹងទៅ មាតាបិតា និងប្រមូលសិស្សឱ្យចូលរៀនផង ដោយផ្តោតទៅលើសិស្សឆ្នាំចាស់ដែលបោះបង់ចោលការសិក្សា និងសិស្សថ្មី ដែលមានអាយុចាប់ពី ៦ ឆ្នាំ ឬ ៧០ ខែ ឱ្យប្រញាប់ទៅចុះឈ្មោះចូលរៀន និងពិនិត្យឈ្មោះកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោកបន្តទៀតថា ចំពោះមាតាបិតាដែលនាំកូនទៅចុះឈ្មោះចូលរៀនក្នុងឆ្នាំ សិក្សា ២០២៥-២០២៦ នេះត្រូវភ្ជាប់ជាមួយសៀវភៅ គ្រួសារ សំបុត្រកំណើត ជាពិសេសបើគ្រួសារណាមានប័ណ្ណក្រីក្រ (ប័ណ្ណសមធម៌) នៅមានសុពលភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលដើម្បីជាការលើកទឹកចិត្ត។ ការបើកទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹង រហូតទៅដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៥។

លោក សុខ ផូន តួនាទីជាមេភូមិកាចូនក្រោម ជាជនជាតិដើមភាគតិចទំពួន បានប្រាប់កម្ពុជាថ្មីថា ក្នុងនាមលោកជាគណៈកម្មការសាលារៀន សំណូមពរទៅដល់សិស្សដែលបោះបង់ការសិក្សា ឬក្មេងដែលមានពិការភាព ក៏អាចចុះឈ្មោះចូលរៀនបានដែរ។ លោកក៏បានលើកឡើងថា ការនាំកូនៗចុះឈ្មោះចូលរៀន ដើម្បីពួកគេក្លាយទៅជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ចូលរួមអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
គួរជម្រាបថា នៅខេត្តរតនគិរី តំបន់ភូមិភាគឦសាន ជនជាតិដើមភាគតិច តែងធ្វើយុទ្ធនាការចុះឈ្មោះសិស្សនៅពាក់កណ្តាលខែតុលាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដាស់តឿន មាតាបិតានាំកូនទៅសាលារៀន ឬនាំកូនរបស់ខ្លួនដែលបោះបង់សិក្សាចូលរៀនឡើងវិញ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


