ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំជឿតាមការឃោនសនារបស់ជនក្បត់ជាតិ ជំរុញឱ្យដណ្តើមវ៉ាក់សាំង
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿតាមការឃោសនារបស់ក្រុមពូជក្បត់ជាតិ ពីព្រោះមិនមែនជាបំណងល្អរបស់គេនោះទេ ហើយរាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងតាមលំដាប់លំដោយនៃអ្នកអាទិភាព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈសារសំឡេងនៅថ្ងៃទី ១២ ខែមេសាថា “អ្វីដែលខ្ញុំវាយតម្លៃពិតជាត្រឹមត្រូវ ជាពិសេសកាលពីថ្ងៃទី០៤ ខែមីនា ដែលទទួលបានវ៉ាក់សាំង ពេលនោះពួកវា រារាំងដល់ការចាក់វ៉ាក់សាំង ប៉ុន្តែនៅពេលណាមួយនោះពួកវានឹងជំរុញប្រជាជនឱ្យមកដណ្តើមវ៉ាក់សាំង ហើយមកដល់ថ្ងៃនេះ ពិតប្រាកដណាស់ពីការបំផុសបំផុលមិនឱ្យប្រជាពលរដ្ឋ ទទួលវ៉ាក់សាំង ហើយឃោសនាវ៉ាក់សាំងចិន ជាវ៉ាក់សាំងដើម្បីសម្លាប់ប្រជាជន តែពេលនេះ វាបានសរសើរវ៉ាក់សាំងចិន ដែលនេះ គឺជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជននោះទេ ប៉ុន្តែជាគោលបំណងធំបំផុតរបស់វា ដើម្បីជំរុញឲ្យប្រជាជនមកដណ្ដើមវាក់សាំង ខណៈពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចំណុចនេះ សម្តេចបានវិភាគទុកថា ក្រុមចោរចង្រៃនេះ ច្បាស់ជាចេញមកតាមច្រកហ្នឹងហើយ ឥឡូវគឺចេញតាមហ្នឹងមែន។
សម្តេចតេជោ ហ៊ុន សែនក៏ទាមទារឱ្យអនុវត្តនូវផែនការមេជាក់លាក់ ហើយត្រូវការចាក់ដល់ប្រជាជនចំនួន១០លាននាក់យ៉ាងតិច ដែលត្រូវការវាក់សាំងចំនួន ២០លានដូស ហើយសមត្ថភាពចាក់វ៉ាក់សាំងក្នុងមួយខែៗបានត្រឹមតែមួយលានដូសតែប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង ប្រសិនបើយើងមានវ៉ាក់សាំងគ្រប់២០ លានដូស។
សម្តេចតេេជោ ហ៊ុន សែន ថ្លែងទៀតថា “ដូច្នេះខ្ញុំស្នើសុំឲ្យប្រជាពលរដ្ឋយើងហ្នឹងហ្ន៎ចិត្ត រាជរដ្ឋាភិបាល នឹងចាក់ទៅតាមលំដាប់អាទិភាព ហើយនៅពេលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណា ដែលចាក់មុនក្រុមណា ដែលត្រូវចាក់ក្រោយ យើងក៏នឹងបែងចែកប្រភេទអាយុ នៃការទទួលវ៉ាក់សាំងនេះដែរ”៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


