ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី គ្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើនៅលើផ្លូវថ្មើរចតុមុខ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក សាន់តូ ជាម៉ូស៊ូម៉ាតូ H.E Mr.Santo Damosumarto គ្រោងនិងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ។

គម្រោងនេះនឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ របាំប្រពៃណីនិងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។

នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ នារសៀលថ្ងៃទី២១តុលាឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ។

លោកសាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើន កាន់តែកើនឡើង ។ទន្ទឹមនិងកំណើននេះ លោកក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មក ដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឱ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ាន។

លោកបានបន្តទៀតថា បង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ បានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឱ្យមានកម្មវិធីកំសានយ៉ាងច្រើននៅលើផ្លូវថ្មើរជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើងនឹងអាចដាក់ឱ្យមានផ្សារ រាត្រីឥណ្ឌូណេស៊ីមួយ នៅផ្លូវថ្មើរជើងចតុមុខ។

គម្រោងនេះ យើងនឹងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៥នេះ បើរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតជាផ្លូវការ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។
ការបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីនិងប្រជាពលរដ្ឋកម្ពុជាកាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
ជាកិច្ចឆ្លើយតបនិងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី លោកឃួង ស្រេង បានសម្រេចផ្ដល់ជូនទៅឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឱ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ដោយលោក ស្នើឱ្យស្ថានទូត ឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឱ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។

លោក ឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតឥណ្ឌូនេស៊ីផងដែរ ដែលមានគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានផ្លូវថ្មើជើងចតុរមុខនេះ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់កម្ពុជានិងឥណ្ឌូនេស៊ី មានទំនាក់ទំនង ការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)និងលោកអាលីអាឡាតាស(Ali Alatas)។

ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
បន្ថែមពីនេះ លោកឃួង ស្រេងក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឱ្យ កាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជានិងទាហានថៃ។
លោកឃួង ស្រេង ក៏សូមអរគុណផងដែរចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយ កម្ពុជាកន្លងមក។ លោកស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕
ដោយ ៖ ស្រីរ័ត្ន





-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


