ព័ត៌មានជាតិ
តើករណីឆ្លងជំងឺកូវីដ១៩ជាមួយ រដ្ឋមន្ត្រីការបរទេសហុងគ្រី អាចជាករណីរលកទី២ដែរឬទេ?
រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ពីរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលហៅថា ព្រឹត្តិការណ៍០៣វិច្ឆិកានោះ មានចំនួន៤នាក់ ហើយក្នុងនោះមានអង្គរក្សផ្ទាល់នៅជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោកសួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ហើយនៅសល់អ្នកជាប់ពាក់ព័ន្ធជាង១ពាន់នាក់ទៀត ត្រូវធ្វើតេស្តលើកទី៣និងទី៤ជាបន្តបន្ទាប់ទៀត។
ទាក់ទិននិងបញ្ហានេះ ភ្នាក់ងារកម្ពុជាថ្មី បានសាកសួរលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយលោកស្រីបានបញ្ជាក់យ៉ាងខ្លីថា«យើងមិនទាន់ប្រកាសថារលកទីពីរឯណាអូន?» ចំណែកអ្នកជំនាញសុខាភិបាលមួយរូប ដែលសូមមិនបញ្ចេញឈ្មោះ បានពន្យល់បន្ថែមថា ចំពោះករណីមានមនុស្សឆ្លងពីគណៈប្រតិភូហុងគ្រីថ្មីៗនេះ មិនមែនជាករណីការឆ្លងដំណាក់កាលទី២ទេ។
អ្នកជំនាញរូបនោះ បានបន្តទៀតថា យើងហៅដំណាក់កាលឆ្លងទី២ បានលុះត្រាតែរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មិនដឹងប្រភពហើយកើតក្នុងបណ្តុំតូច។ ប៉ុន្តែរាល់ថ្ងៃនេះ រកឃើញការឆ្លងដោយ ដឹងប្រភពច្បាស់លាស់ទាំងអស់ដូចជា ករណីគណៈប្រតិភូហុងគ្រីជាដើម។ ដូចនេះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលទី១នៅឡើយទេ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ គ្រឹះស្ថានសិក្សា៩ និងអង្គភាពមួយចំនួន ត្រូវបានចាត់ចែងអនុវត្តវិធានការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៦ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ