Connect with us

ព័ត៌មានជាតិ

សហគមន៍ជនជាតិភាគតិចឡាវខេត្ត​រតនគិរី រៀបចំពិធីប្រណាំង​ទូក​តាម​ប្រពៃណី តាមដងទន្លេស្រែពក

បានផុស

នៅ

សហគមន៍ជនជាតិដើមភាគតិចឡាវ ឃុំសិរីមង្គល ស្រុក កូនមុំ ខេត្តរតនគិរី ចាប់ផ្ដើមរៀបចំពិធីអុំទូក​ទៅតាមទំនៀមទម្លាប់ពីដូនតា ដែលស្ថិតនៅភូមិស្រែពកធំ នៅត្រង់មុខវត្តគង្គាសោភិត ( ហៅវត្តស្រែពកធំ) ជាប់ទន្លេស្រែពក។

លោក រុង ភារុណ ជាគណៈកម្មការរៀបចំ​ពិធីប្រណាំ​ទូកបានប្រាប់កម្ពុជាថ្មីថា ពិធីបុណ្យអុំទូកឆ្នាំ២០២៥ មានទូក​ចំនួន ៥ ទូក ធ្វើការ​ប្រកួតប្រជែង ដែល​សរុ​បមានកីឡាករ​ចូលរួម​ជា​បុរស​មាន​ចំនួន ៤០ នាក់និងនារី ២៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ មិញ មេឃុំសិរីមង្គល បានលើកឡើងថា ការរៀបចំប្រារព្ធពិធីប្រណាំងទូកនេះ ជាទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើមភាគតិចឡាវ តែងតែធ្វើជារៀងរាល់ឆ្នាំ ក្នុងការអបអរសាទរ បុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ។ លោកក៏បានបន្តថា ដោយឡែកឆ្នាំនេះ នៅសហគមន៍របស់លោក បានផ្អាកពិធីមួយចំនួនដែរ ដោយសារកម្ពុជាមានសង្គ្រាមជាមួយថៃ ប៉ុន្តែពិធីអុំទូកឆ្នាំនេះមិនបានអាក់ខាននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម