ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ចាត់វិធានការក្តៅ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់លួចចូលខេត្ត
ព្រៃវែង ៖ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងលោកជា សុមេធី បានដាក់បញ្ជានិងចាត់វិធានការក្តៅរឹតបន្តឹងការឆ្លងកាត់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ នេះបើតាមផេកផ្លូវការរបស់លោកជា សុមេធី អភិបាលខេត្តព្រៃវែងបានបង្ហោះ។

លោក អភិបាលខេត្តបានបន្តថា អ្នកវិជ្ជមានចំនួន៦នាក់ ដែលលួចឆ្លងចូលខេត្តព្រៃវែងមានដូចជា ទី១សឹង ម៉ារី ភេទស្រី អាយុ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021។ ទី២សឹង វិច្ចរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021។ ទី៣. ខ្មៅ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ មកពីភ្នំពេញថ្ងៃទី 8/4/2021។ ទី៤. អ៊ុន យ៉ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ មកពីភ្នំពេញ ថ្ងៃទី 8/4/2021 ។ទី៥. យុត សុត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង មកពីភ្នំពេញ ថ្ងៃទី 10/4/2021 និងទី៦. ប៊ុន បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ មកពីកំពង់សោម ថ្ងៃទី 5/4/2021៕
កែសម្រួលដោយ ៖ នាគព័ន្ធ




-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


