Connect with us

ព័ត៌មានជាតិ

កូវីដ​រាលដាល​ដល់​រោងចក្រ ២៤ កន្លែង កម្មករជិត ៧០០ នាក់​ឆ្លង​កូវីដ ១៩

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ មានកម្មករ កម្មការិនី ៦៧៩ នាក់ បាន​ឆ្លង​កូវីដ ១៩។ រោងចក្រ​ ២៤ កន្លែង​រកឃើញ​មាន​កម្មករ​ប៉ះពាល់ឆ្លង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សភាពការកាន់តែ​ធ្ងន់ធ្ងរ នៅ​ល្ងាច​មិញនេះប្រជាពលរដ្ឋ​រស់នៅទីក្រុង​​ភ្នំពេញ​​នាំ​គ្នា​ផ្អើលឈូរឆរទៅ​ទិញ​ស្បៀង​អាហារ​តាម​ម៉ាត និង​ផ្សារ​នានាយ៉ាង​កកកុញ ​ខណៈ​លេច​ឮ​ដំណឹង​ថា​នឹង​មានការ​បិទ​ទីក្រុង​ភ្នំពេញ។

លោកជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​អំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតក្នុងការឆ្លងវីរុសកូវីដ-១៩ ។

លោកជំទាវថ្លែង​បញ្ជាក់ថា​ សុំជឿជាក់លេីវិធានការរបស់រាជរដ្ឋាភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម