ព័ត៌មានជាតិ
ពលរដ្ឋ រំពឹងថា សួនកុមារពោធិ៍ចិនតុង នឹងរៀបចំជួសជុលឡើងវិញ នាពេលឆាប់ៗ ខាងមុខ
ប្រជាពលរដ្ឋ រំពឹងថា សួនកុមារពោធិ៍ចិនតុង នឹងរៀបចំជួសជុលឡើងវិញ នាពេលឆាប់ៗ ខាងមុខ ខណៈបច្ចុប្បន្ន សួននេះ បានប្រែក្លាយទៅជាកន្លែងដាក់សំរាមនៅផ្នែកខាងក្រោយ ធ្វើឲ្យមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថានជុំវិញ ជាពិសេសនោះ បញ្ហាអនាម័យសាធារណៈតែម្ដង។ បន្ថែមនោះ ពលរដ្ឋ ឆ្ងល់ថា ហេតុអ្វីបានជាមិនឃើញអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលឡើងវិញសម្រាប់ឲ្យកុមារមកលេងកម្សាន្ត ឬ សម្រាប់ពលរដ្ឋហាត់ប្រាណនៅពេលរសៀល ឬ ពេលចុងសប្តាហ៍?។

ជាក់ស្តែងទីតាំងសួនកុមារពោធិ៍ចិនតុងនេះ ស្ថិតនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


អ្នកស្រី ផាន់នី ជាពលរដ្ឋរស់នៅទីនោះ បានលើកឡើងថា សួនកុមារពោធិ៍ចិនតុង ត្រូវបានយកធ្វើជាផ្សារបណ្ដោះអាសន្ននៅពេលដែលមានការអភិវឌ្ឍផ្សារទំនើបនៅទល់មុខនេះ។ ប៉ុន្តែនៅពេលដែលផ្សារសិនជូរីផ្លាហ្សា ធ្វើរួចហើយ អាជីវករក៏បានរើទៅលក់នៅទីតាំងថ្មីអស់ផងដែរ មកទល់ពេលនេះ សួនកុមារនេះត្រូវនៅទំនេរចោលមិនឃើញមានការជួសជុល ឬ អភិវឌ្ឍន៍ឡើងវិញនោះទេ។ អ្វីដែលពលរដ្ឋឆ្ងល់នោះ តើក្នុងការអភិវឌ្ឍឡើងវិញនេះជាបន្ទុករបស់អាជ្ញាធរ ឬ ខាងផ្សារទំនើប? ក្នុងនោះ ដោយសារតែពួកគាត់រង់ចាំមើលការជួសជុលឲ្យសួនកុមារនេះដំណើរការឡើងវិញយូរណាស់មកហើយ។

អ្នកស្រី បានបន្តទៀតថា បើសិនមានការជួសជុលនៅទីតាំងសួនកុមារនេះឡើងវិញ អាចបង្កភាពងាយស្រួលដល់ពលរដ្ឋដើរហាត់ប្រាណ និងកុមារមកលេងនៅពេលល្ងាច ជៀសវាងការដើរហាត់ប្រាណតាមចិញ្ចើមផ្លូវសាធារណៈ ពេលខ្លះអាចបង្កគ្រោះដោយជាយថាហេតុ។

លោក សុគន្ធ ជាអ្នកលក់ប្រហិតនៅជាប់របងនោះ បានលើកឡើងថា រាល់ថ្ងៃគាត់លក់បានតិចតួចណាស់ ព្រោះលក់បានតែពេលព្រឹក នៅពេលព្រឹកពលរដ្ឋចេញទៅធើ្វការ ហើយនៅពេលល្ងាចវិញគាត់លក់បានតិចតួចណាស់ តែប្រសិនធ្វើការជួសជុលទីតាំងសួនកុមារនេះឡើងវិញ គាត់លក់បានច្រើនជាងមុនដោយសារតែមានកុមារ និង មនុស្សធំមកហាត់ប្រាណច្រើន ហើយគាត់រំពឹងថា សួនកុមារពោធិ៍ចិនតុង នឹងត្រូវបានរៀបចំជួសជុល ដើម្បីឲ្យកុមារបានទៅលេងកម្សាន្តក្នុងពេលឆាប់ៗ ខាងមុខនេះ។


សូមបញ្ជាក់ផងដែរថា កាលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធើ្វវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងកសាំងខាងជើង ដោយក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ បានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់ក្នុងវេទិការសាធារណៈនេះដែរ សំណូមពរផ្ទាល់មាត់ចំនួន ១៧ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ។ ក្នុងនោះក៏មានសុំជួសជុលសួនច្បារផ្សារសិនជូរីផ្លាហ្សាដែលផ្សារខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


