ព័ត៌មានជាតិ
ប្រព័ន្ធលូស្ទះហៀរទឹកស្អុយលើផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ ពលរដ្ឋស្នើអាជ្ញាធរមានវិធានការ
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ ស្នើអាជ្ញាធរជួយមានវិធានការ ខណៈប្រព័ន្ធលូបង្ហូរខូចខាត លែងដំណើរការ ហៀរទឹកស្អុយពេញលើផ្លូវ បង្កឲ្យមានក្លិនស្អុយឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាព និងអ្នកប្រកបរបរទទួលទានប្រចាំថ្ងៃ។ ទីតាំងនេះស្ថិតនៅផ្លូវលើបេតុង ច្រកចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ NTTI ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រី សុភាព ជាពលរដ្ឋលក់បាយនៅផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ បានលើកឡើងថា កន្លងមក អាជ្ញាធរតែងតែយកចិត្តទុកដាក់ ដាក់កម្លាំង និងរថយន្ត មកបូមស្តារផងដែរ នៅពេលស្ទះម្តងៗ នារដូវវស្សា។ អ្នកស្រី បានបន្តថា តែទោះបូមយ៉ាងណា បានត្រឹមតែបូមឲ្យអស់ពីលូ រួចក៏ស្ទះវិញដដែល។

ដោយឡែក លោក សុផាត ពលរដ្ឋម្នាក់ទៀតជាអ្នករត់កង់បី នៅទីតាំងខាងលើបាននិយាយថា លោកឃើញទឹកហៀរមកលើផ្លូវបែបនេះយូរមកហើយ តាំងពីគាត់មករត់កង់បីនៅទីនេះជាង១ឆ្នាំហើយ ហើយកន្លងមកក៏មានអាជ្ញាធរ ដាក់រថយន្តមកបូមផងដែរ។ ក្នុងនោះផងដែរ ពលរដ្ឋក៏សំណូមពរស្នើដល់អាជ្ញាធរ ពិសេសលោកអភិបាលខណ្ឌសែនសុខ ជួយមានវិធានការឲ្យបានឆាប់ៗផង ព្រោះទឹកលូនេះជះក្លិនពិបាករស់នៅណាស់។


ទាក់ទិននឹងបញ្ហានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា លោកសូមអរគុណចំពោះការផ្ដល់ព័ត៌មានករណីខាងលើនេះ។ លោកបានបន្តថា នៅព្រឹកស្អែកនេះ ក្រុមការងារដ្ឋបាលខណ្ឌ នឹងចុះរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ដូចនេះ លោកនឹងឲ្យក្រុមការងារពិនិត្យបន្ថែមដើម្បីសម្រួលជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


