ព័ត៌មានជាតិ
ក្រុមហ៊ុនវៀតណាមគ្រោងសាងសង់រីសតតម្លៃ ១,៣ ប៊ីលានដុល្លារ នៅកោះភូកុក
ក្រុមហ៊ុន Enclave Phu Quoc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសំណង់វៀតណាម ThaiGroup គ្រោងសាងសង់រីសត និងអគារលំនៅដ្ឋានដ៏ធំនៅលើកោះត្រល់ ឬភូកុក ក្នុងទំហំវិនិយោគប្រមាណ ៣៤ ទ្រីលានដុង (១,៣ ប៊ីលានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់់កាសែត VnExpress កាលពីថ្ងៃអង្គារ។

ក្នុងសំណើដែលបានដាក់ជូនទៅអាជ្ញាធរពាក់ព័ន្ធវៀតណាមដើម្បីទទួលបានការអនុម័ត ក្រុមហ៊ុន Enclave បានឱ្យដឹងថា គម្រោងរបស់ខ្លួនគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១៩៦ ហិចតា។
គម្រោងដដែល កំពុងស្ថិតនៅដំណាក់កាលវាយតម្លៃសម្រាប់ផលប៉ះពាល់បរិស្ថាន ហើយនឹងកំណត់ផ្ទៃដីចំនួន ២៦ ហិកតា សម្រាប់រីសត និងសេវាថែទាំសុខភាព ខណៈតំបន់ដែលនៅសល់នឹងត្រូវធ្វើវីឡា ផ្ទះអាជីវកម្ម អគារអាផាតមិន និងសណ្ឋាគារ។
គេមើលឃើញថា កោះភូកុក ក្លាយជាគោលដៅទេសចរណ៍កំពូលមួយរបស់ប្រទេសវៀតណាម ដោយសារតែឆ្នេរខ្សាច់វែងៗ និងសមុទ្រដ៏ខៀវស្រងាត់។
កោះនេះបានទាក់ទាញភ្ញៀវទេសចរបរទេសជិត ១,៦ លាននាក់ ក្នុងរយៈពេល ១១ ខែដំបូង ឆ្នាំ ២០២៥ ដោយកើនឡើង ៨០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


