ព័ត៌មានជាតិ
ក្រសួងទំនាក់ទំនងផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្តោះអាសន្នចំនួន២សប្តាហ៍ ដើម្បីអនុវត្តមុឺងម៉ាត់នូវអនុសាសន៍សម្តេចតេជោ
អនុវត្តតាមប្រសាសន៍សារជាម្លេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងយោងតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ ដែលបានកំណត់ក្នុងរយៈពេលកន្លងទៅនោះរួចមកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះឲ្យក្រសួងទាំងអស់ត្រូវផ្អាកការងារជាបណ្តោះអាសន្នចំនួន២សប្តាហ៍ចាប់តាំងពីថ្ងៃទី១៨មេសានេះតទៅ។
ខ្លឹមសារនៃសេចក្តីជូនដំណឹងបានបញ្ចាក់ថា ដើម្បីអនុវត្ត នូវសេចក្តីសម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានប្រសិទ្ធិភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះឲ្យក្រសួងទាំងអស់ត្រូវអនុវត្តឲ្យបានដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុត។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ ក្រសួងសូមដាក់ចេញនូវការងារមួយចំនួនដូចខាងក្រោម៖
១- ផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្តោះអាសន្ន នៅទីស្តីការក្រសួងចំនួន២សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
២- លោក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងកិច្ចការទូទៅ រៀបចំអ្នកប្រចាំការទទួលសំបុត្រ២នាក់ សន្តិសុខយាមប្រចាំការ និងរៀបចំលិខិតបេសកកម្ម ជូនដល់សាមី ដែលត្រូវប្រចាំការ។
៣- រាល់ការឆ្លងយោបល់ឯកសារផ្សេងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាចធ្វើការងារតាមអនឡាញ នៅតាមផ្ទះ រួចបញ្ជូនឯកសារតាមប្រព័ន្ធបណ្តាញសង្គម ( តេឡេក្រាម ) ក្នុងករណីចាំបាច់។
៤- មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរាជធានី-ខេត្ត ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសាមីនីមួយៗ ។
៥- អំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ហាមដាច់ខាតនូវរាល់ការជួបជុំ ដែលមានមនុស្សចំនួនច្រើន ឬទង្វើណា ដែលផ្ទុយពី សេចក្តី សម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៦- ត្រូវមានកាតព្វកិច្ច អនុវត្តវិធានការសុខាភិបាល ជាពិសេសពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
អត្ថបទ ៖ វិមាន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


