ព័ត៌មានជាតិ
គណៈកម្មការផ្សារអូរឫស្សី៖ ចលនារួបរួមកម្លាំងសាមគ្គីគ្នានៅតែបន្តផុលផុសរៀបចំជំនួយជួយទៅសមរភូមិមុខ
កម្លាំងចលនារួបរួមកម្លាំងសាមគ្គីគ្នារបស់អ្នកសមរភូមិក្រោយ នៅតែខ្លាំងក្លាក្នុងការរៀបចំជំនួយបន្តជួយទៅកាន់សមរភូមិមុខ ក្នុងការផ្តល់ជូនទៅកាន់វីរជនកងទ័ព និងពលរដ្ឋជនភៀសសឹក ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥នេះ ក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ដឹកនាំដោយលោក ឡយ ស៊ាងអាង ប្រធានផ្សារនិងអាជីវករបានបន្តក្នុងការវិចខ្ជប់រៀបចំសម្ភារនិងស្បៀងអាហារ ដើម្បីបញ្ចូនទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ចូនបន្តទៅកាន់សមរភូមិជួរមុខជូន ដល់ ជនភៀសសឹក និង វីរជនកងទ័ពរបស់កម្ពុជាដែលកំពុងច្បាំងទប់ទល់ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។


លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ឲ្យដឹងថា ៖ ជាប្រចាំថ្ងៃគិតចាប់តាំងពីការឈ្លានពានឡើងកម្តៅកាន់តែខ្លាំងមក កម្លាំងសប្បុរសពីគ្រប់ទិសទីពិសេសអាជីវករលក់ដូរ ក្នុងផ្សារនៅតែបន្តការផ្តល់ជំនួយជាថវិការស្បៀងអាហារ សម្ភារប្រើប្រាស់ និង សម្លៀកបំពាក់ជាបន្តបន្ទាប់មកកាន់គណៈគ្រប់គ្រងផ្សារ។ ហើយក្រុមការងារគណៈកម្មការផ្សារតែងតែបានរៀបចំចាត់ចែងបញ្ចូនទៅសាលារាជធានីភ្នំពេញ ជាប្រចាំថ្ងៃផងដែរមានថ្ងៃខ្លះអាចបញ្ចូនទៅ០២ជើងក៏មានដែរព្រោះតែជំនួយច្រើន។

ក្នុងនោះផងដែរអាជីវករបានចូលរួមជាស្បៀងអាហារ និង បានចូលរួមទាំងចូលរួមបន្ថែមជាកម្លាំង ដើម្បីរៀបចំវិចខ្ជប់ស្បៀងអាហារដោយសម្តែងក្តីពេញចិត្តបំផុត ចំពោះការចូលរួមចំណែកជាមួយទុក្ខលំបាករបស់ប្រទេសជាតិ ទោះមិនបានកាន់អាវុធទៅច្បាំងជាមួយចោរសៀមឈ្លានពានក្តី តែអ្វីដែលពួកគាត់អាចជួយបាននៅពេលនេះគឺការរួបរួមកម្លាំងសាមគ្គីគ្នាជាថ្លុងមួយតែម្តង។

គួរបញ្ជាក់៖គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១១ថ្ងៃហើយដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមក ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ ប្រជាជនជាង៤០ម៉ឺននាក់ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ៕អត្ថបទ៖សុភា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


