Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់​បទល្មើសពិសេសមេខ្យល់នាំពលករចំណាកស្រុកតាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

កងកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀល​ថ្ងៃទី ១៩ ខែមេសា បានចុះបង្ក្រាបទប់ស្កាត់រាល់បទល្មើសផ្សេងៗពិសេសមេខ្យល់នាំពលករចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការនេះធ្វើឡើង ដើម្បីការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ការចុះបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗពិសេសមេខ្យល់នាំពលករចំណាកស្រុកតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ គឺជាការលើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារតាមគោលដៅ និងបានជំរុញឲ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសត្រូវ ពង្រឹងវិធានការឲ្យបានតឹងរ៉ឹង ចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ១៩៕

អត្ថបទ៖វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម