Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបន្តបញ្ជូនជនជាតិវៀតណាមចេញពីកម្ពុជា ដោយសារលួចស្នាក់នៅខុសច្បាប់

បានផុស

នៅ

កម្លាំងនគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បន្តអនុវត្តនីតិវិធីបណ្ដេញនូវជនជាតិវៀតណាមចេញប្រទេសកម្ពុជាចំនួន១៦៤នាក់ ដោយសារជនបរទេសទាំងនោះបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមខាងលើ ដែលក្នុងនោះមានស្រីចំនួន៣២នាក់ ត្រូវបានបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងចំណោមជនជាតិវៀតណាមទាំងនោះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្រោយបានរកឃើញថា លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម