Connect with us

ព័ត៌មានជាតិ

ឆក់ទូរស័ព្ទបានសម្រេច​ជិះម៉ូតូបំបុកបារ៉ាស់គោលដៅហាមឃាត់បណ្ដាលឲ្យមន្តី្រនគរបាលម្នាក់រង​របួស​​

បានផុស

នៅ

​​ជនសង្ស័យ​២​នាក់ត្រូវបាន​ឃាត់ខ្លួន ខណៈ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ដ្រីគ្រោះ​បាន​សម្រេច រួច​ជិះគេចខ្លួនបំ​បុក​បារ៉ាស និងបន្ត​បុក​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​យាម​នៅ​គោលដៅ បណ្តាល​រងរបួស​ធ្ងន់ដែល​ព្យាយាម​បង្អាក់ដំណើរ​រ​បស់ជនស​ង្ស័​យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១និង៤៥​នាទី​រសៀល ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ត្រង់ចំណុច​គោលដៅ​របស់​កម្លាំង​សមត្ថកិច្ច​អនុវត្ត​បម្រាមស្តុ​ប​វត្ត​នាគ​វន្ត តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ផ្សា​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក wave ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1G-5157 ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​​របស់​ស្ត្រី​ធ្វើអនាម័យ​ ដែលកំពុង​បំពេញការងារ​នៅក្រោម​ស្ពាន​អាកាស៥​មករា បានសម្រេច​រួច​ជិះ​ម៉ូតូគេចខ្លួន ខណៈពេល​មកដល់​ចំណុច​គោលដៅ​អនុវត្ត​បម្រាមរបស់​កម្លាំង​សមត្ថកិច្ច​ត្រង់​ចំណុច​ស្តុ​ប​វត្ត​នាគ​វ័​ន្ត កម្លាំង​សមត្ថកិច្ច​បានព្យាយាម​បង្អាក់ដំណើ​ររបស់​ជនសង្ស័យ ក៏ត្រូវបាន​ជនសង្ស័យ​ជិះ​ម៉ូតូ​បំបុក​បារ៉ាសត្រូវ​មន្ត្រីនគរបាល​ម្នាក់​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ រីឯ​ជនសង្ស័យ​ដួល​ម៉ូតូ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​។​

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ចបាននាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ផ្សា​ដេប៉ូ​ទី​៣ ដើម្បី​សួរនាំ និងបញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោកដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​កម្លាំង​សមត្ថកិច្ច​ប្រគល់​ទៅឱ្យ​ជនរងគ្រោះ​វិញ​ផងដែរ​៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម