ព័ត៌មានជាតិ
ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់រលំផ្ទះប្រជាពលរដ្ឋ៣៣ខ្នងនៅបន្ទាយមានជ័យ
ផ្ទះប្រជាពលរដ្ឋចំនួន៣៣ខ្នង និងសាលារៀន២ខ្នងនៅក្រុងសិរីសោភ័ណ ស្ទើររលំរាបដល់ដីដោយសារខ្យល់កន្ត្រាក់ពេលភ្លៀងមួយមេនៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានៅវេលាម៉ោង៦ល្ងាចនោះមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បោកបក់ចំសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កខូចខាតផ្ទះសម្បែងពលរដ្ឋ៣៣ខ្នង សាលារៀន២ខ្នងនៅសង្កាត់ទឹកថ្លា ជាយខាងលិចក្រុងសិរីសោភ័ណ។

អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះ ជួយរុះរើសំណង់ខូចខាតនិងសម្រួលទីជម្រកបណ្តោះអសន្នជូនពលរដ្ឋរងគ្រោះនិងវាយតម្លៃផលប៉ះពាល់ដើម្បីអាជ្ញាធរនិងកងកម្លាំងត្រៀមជួសជុលជូននៅថ្ងៃទី ២២ ខែមេសានេះ។យ៉ាងណាក៏ដោយ គ្រោះធម្មជាតិដ៏កាចសាហាវនេះពុំមានមនុស្សរងគ្រោះនិងស្លាប់ដោយសារផ្ទះរលំសង្កត់លើនោះឡើយ ៕


អត្ថបទ៖ វ៉ាន់ ណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


