ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដាក់​ឲ្យប្រើប្រាស់​នូវ​ឧបករណ៍​អន​ឡាញ ដើម្បី​ផ្សារភ្ជាប់​ពលរដ្ឋ នឹង​សេវា​សាធារណៈ​ក្រុង នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដាក់​ឲ្យប្រើប្រាស់​នូវ​ឧបករណ៍​អន​ឡាញ ដើម្បី​ផ្សារភ្ជាប់​ពលរដ្ឋ នឹង​សេវា​សាធារណៈ​ក្រុង នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២១ កម្មវិធី «​ពិដោរ​អ្នកភូមិ​ឆ្លាត​វៃ​» គឺជា​ឧបករណ៍​ឆ្លើយតប​សំឡេង​អន្តរ​កម្ម (IVR) ហើយក៏​ជា​ឧបករណ៍​ជជែក​តាម​ហ្វេ​ស​ប៊ុ​ក (Facebook based chatbot) ដែល​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ អំពី​សេវាសាធារណៈ​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​នៅថ្ងៃនេះ​ដោយ គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋរ​បស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍​នេះ​នឹង​ផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ទៅនឹង​សេវា​នានា​ ដែល​ផ្តល់​ដោយ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ឧបករណ៍​ស្រដៀង​គ្នា ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​២០២០ ។

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy បាន​កត់សម្គាល់ថា «​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​សេវាសាធារណៈ​សំខាន់ៗ គឺជា​ផ្នែក​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ដែល​បើកចំហ និង​មាន​គណនេយ្យភាព​។ យើង​ចែករំលែក​គោលការណ៍ និង​គុណ​តម្លៃ​ទាំងនេះ ដែល​បង្កើតឱ្យមាន​ការ​ជឿទុកចិត្ត​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​។ ការជឿទុកចិត្ត​នេះ ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សង្គម​ដែលមាន​ផលិតភាព​ខ្ពស់ និង​រីកចម្រើន​ផងដែរ​។​»

​ឧបករណ៍​បច្ចេកវិទ្យា OW4C ធ្វើឱ្យ​ការទទួលបាន​ព័ត៌មាន​មាន​លក្ខណៈសាមញ្ញ​។ ពិដោរ អាច​ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​កម្មវិធី​ជជែក​តាម​ហ្វេ​ស​ប៊ុ​ក (Facebook chatbot) ឬ​ការហៅ​ទូរស័ព្ទ​៖

១. ការទទួលបាន​ព័ត៌មាន​ស្តីពី​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ លម្អិត​ពី​ឯកសារ​ដែល​ត្រូវការ ថ្លៃ​សេវា និង​បទដ្ឋាន​រយៈពេល​នៃ​ការប្រគល់​ត្រលប់​មកវិញ​។

២. ​ជា​យន្តការ​មាន​សុវត្ថិភាព​មួយ សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​ផ្តល់យោបល់​អំពី​គុណភាព​សេវាកម្ម​ដែល​ពួកគេ​បានទទួល​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​។

​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា «​ការទទួលបាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​អំពី​សេវា​ទាំងនេះ ​បាន​ទាន់ពេលវេលា​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ នឹងធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ និង​មាន​គណនេយ្យភាព​ចំពោះ​លទ្ធផល​សេវាសាធារណៈ​។​» ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​របស់​គម្រោង OW4C នៅ​ខេត្តកំពង់ឆ្នាំង គឺជា​ការ​កសាងឡើង បន្ថែម​លើ​ជោគជ័យ​នៃ​គម្រោង​នេះ ដែល​បាន​បង្កើត​សមិទ្ធផល​ដ៏​វិជ្ជមាន​នៅ​ខេត្តបាត់ដំបង​នាពេល​កន្លងមក ហើយ​កាលពី​ខែសីហា ឆ្នាំ ២០២០ ការសាកល្បង​កម្មវិធី «​ពិដោរ​អ្នកភូមិ​ឆ្លាត​វៃ​» នៅ​ខេត្តបាត់ដំបង​មកទល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ជាង ៤,០០០​នាក់ បាន​ទទួល​ព័ត៌មាន​អំពី​សេវា​ជាង ៥,៥០០​ដង​។ ឧបករណ៍​ទាំងនេះ​បង្ហាញ​នូវ​ភស្តុតាង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ការបង្កើន​ទំនាក់ទំនង​បែប​ស្ថាបនា​រវាង​ប្រជាជន​និង​មន្ត្រី អំពី​របៀប​នៃ​ការផ្តល់​សេវាសាធារណៈ​ទាំងនេះ​។

​ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រង​គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋ ដោយ​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន​គឺ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) និង អង្គការ InSTEDD I-Lab អាស៊ីអាគ្នេយ៍​។​

​កំណត់សម្គាល់​ចំពោះ​បណ្ណាធិកា ៖

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​ ដែល​ឧបករណ៍​បច្ចេកវិទ្យា​ស៊ីវិល​ដំណើរការ សូម​ចូលទៅ​កាន់ @ pidorow4cbot និង​លេខ IVR ០៩៥ ៨៨៨ ១៥៩ ឬ ០៨៧ ៩៩៩ ៣៩៣ ឬក៏ ០៨៨ ៩៨៨៨ ១៥៩ ។

​សម្រាប់​ព័ត៌មាន​បន្ថែម​៖

​កញ្ញា កិន រី​ដារ​ស្មី ជា​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ផ្សព្វផ្សាយ និង​បណ្តាញ នៃ​គម្រោង OW4C

​លេខ​ទូរស័ព្ទ ៖ (៨៥៥) ០៧៨ ៦៦៦ ៩៦៥

​អ៊ីមែល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ បើ​មាន​ករណី​បុគ្គលណា​មាន​អាការៈ​ក្អក​ផ្តាសាយ​សង្ស័យ​មាន​កូវីដ​ ត្រូវ​ផ្អាក​ពិធី​ ហើយ​ឃាត់​បុគ្គល​នោះ​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services