ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី
ក្រោយពីមានការប្រហា និងបំផ្ទុះគ្រាប់បែកនៅឯផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២២ ខែមីនា បានសម្លាប់មនុស្សរាប់សិបនាក់ រួចមក ស្រាប់តែសហរដ្ឋអាមេរិកបានបន្ទោសថាទីក្រុងមូស្កូថា តាមពិតសហរដ្ឋអាមេរិកបានដឹងមុនពីការព្រមានរបស់ក្រុម ISIS ថានឹងវាយប្រហារទីក្រុងមូស្កូ ប៉ុន្តែមកពីទីក្រុងមូស្កូមិនយកចិត្តទុកដាក់ បែជាឆ្លើយតបថា ជាចេតនារបស់សហរដ្ឋអាមេរិកក្នុងចេតនាបំភិតភ័យ ។

យោងតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមីនា ដោយបានស្រង់សម្ដីរបស់អ្នកជំនាញបាននិយាយថា ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ឈ្នះឆ្នោតកាលពីសប្ដាហ៍មុន ហើយហេតុការណ៍នេះបានបង្កឱ្យមានភាពអាម៉ាសយ៉ាងខ្លាំងសម្រាប់មេដឹកនាំរុស្ស៊ី ដែលមិនអាចទប់ស្កាត់ស្ថានការអាក្រក់នេះបាន ។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានច្រានចោលនូវការព្រមានរបស់សហរដ្ឋអាមេរិក ដែលធ្លាប់បាននិយាយថា ក្រុមសកម្មភាពប្រយុទ្ធ ISIS នឹងមានផែនការវាយប្រហារក្នុងទីក្រុងមូស្កូ ទៀតផង ។
ប្រភពបានឱ្យដឹងទៀតថា កាលពីដើមខែមីនា ស្ថានទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងតាមដានរបាយការណ៍ដែលថាក្រុមជ្រុលនិយមមានផែនការដើម្បីកំណត់គោលដៅនៃការប្រមូលផ្តុំធំនៅទីក្រុងមូស្គូ រួមទាំងការប្រគុំតន្ត្រី ហើយវាបានព្រមានពលរដ្ឋអាមេរិកឱ្យជៀសវាងចូលរួមដើម្បីកុំឱ្យមានគ្រោះថ្នាក់ទៀតផង ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adrienne Watson បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចែករំលែកព័ត៌មាននេះជាមួយអាជ្ញាធររុស្ស៊ី ស្របតាមគោលនយោបាយ ‘កាតព្វកិច្ចព្រមាន’ ដ៏យូរអង្វែងរបស់ខ្លួន។ ប៉ុន្តែនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ លោក ពូទីន បានរិះគន់ការព្រមានរបស់អាមេរិកថាជា «ការព្រមានរបស់អាមេរិកជាចេតនាបំភិតបំភ័យ និងធ្វើឱ្យសង្គមរបស់យើងមានអស្ថិរភាព» ។ ហើយជំហររបស់លោក វ្ល៉ាឌីមៀ ពូទីន ដូចនេះនៅតែបន្ត បើទោះបីជាអាជ្ញាធររុស្ស៊ីបានរាយការណ៍ពីផែនការពាក់ព័ន្ធនឹង ISIS ជាច្រើនថ្ងៃ មុនថ្ងៃវាយប្រហារនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ក៏ដោយ ។
CNN បានឱ្យដឹងទៀតថា មានប្រភពចំនួនពីរដែលដឹងពីព័ត៌មានរបស់អាមេរិក បាននិយាយថា ចាប់តាំងពីខែវិច្ឆិកាមក មានការស៊ើបការណ៍ជាបន្តបន្ទាប់ថា ISIS-K ដែលជាសាខារបស់ ISIS ដែលសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងតំបន់ជុំវិញនោះ បានប្តេជ្ញាចិត្តថានឹងវាយប្រហារប្រទេសរុស្ស៊ី។
សូមជម្រាបថា យោងតាមការធ្វើបច្ចុប្បន្នភាពថ្មី របស់ CNN ដែលទទួលបានទិន្ន័យពីគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៤ (ម៉ោងក្នុងតំបន់) ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍វាយប្រហារនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall បានកើនដល់ ១១៥ នាក់ និងរបួស ១២១ នាក់ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


