កីឡា
សមិទ្ធផលមិនធម្មតា បាល់ទះនារីចិនជាក្រុមខ្លាំងបំផុតមួយក្នុងលោក
ក្រុមបាល់ទះជម្រើសជាតិនារីចិនត្រូវបានចាត់ទុកជាក្រុមជោគជ័យបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីពួកគេបានសាងសមិទ្ធផលជាច្រើនក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗទាំងថ្នាក់តំបន់ និងពិភពលោក។

គិតត្រឹមឆ្នាំ២០២៤ ក្រុមបាល់ទះនារីចិនកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាងពិភពលោក FIVB តាមពីក្រោយក្រុមលេខ១ ទួកគីចំនួន ៦៧.៨១ពិន្ទុ។ ក្រុមនារីចិមទទួលបានជោគជ័យបំផុតក្នុងវិស័យបាល់ទះនារី ដោយពួកគេបានឈ្នះមេដាយមាសលំដាប់ពិភពលោកចំនួន១០គ្រឿង ក្នុងការប្រកួតអន្តរជាតិធំ៣ផ្សេងគ្នាគឺឈ្នះមេដាយមាសពិភពលោក (World Cup) ៥លើក, ឈ្នះមេដាយមាសពិភពលោក World Championships ២លើក និងឈ្នះមេដាយមាសកីឡាអូឡាំពិក៣លើក។
កំណត់ត្រាដ៏អស្ចារ្យរបស់ក្រុមបាល់ទះនារីចិនគឺការឈ្នះមេដាយមាស៥លើកជាប់គ្នាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក ក្នុងនោះឆ្នាំ១៩៨១បានឈ្នះមេដាយមាស World Cup, ឆ្នាំ១៩៨២ ឈ្នះមេដាយមាស World Championships, ឆ្នាំ១៩៨៤ ឈ្នះមេដាយមាសអូឡាំពិក, ឆ្នាំ១៩៨៥ ឈ្នះមេដាយមាស World Cup និងឆ្នាំ១៩៨៦ ឈ្នះមេដាយមាស World Championships។

ក្រៅពីឈ្នះមេដាយមាសលំដាប់ពិភពលោក ក្រុមនារីចិនក៏ប្រមូលបានមេដាយមាសជាច្រើនទៀតក្នុងព្រឹត្តិការណ៍ក្នុងតំបន់។ ពួកគេបានឈ្នះមេដាយមាស៩ ប្រាក់៣ និងសំរិទិ្ធ១ ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games, ឈ្នះមេដាយមាស១៣ ប្រាក់៤ និងសំរិទិ្ធ១ ពីការប្រកួតបាល់ទះជើងឯកអាស៊ី Asian Championship, ឈ្នះមេដាយមាស៥ និងប្រាក់២ ពីការប្រកួតជើងឯកអាស៊ី Asian Cup។ សរុបក្នុងព្រឹត្តិការណ៍ធំទាំង៣ក្នុងទ្វីបអាស៊ី ចិនប្រមូលមេដាយសរុបបានចំនួន៣៨គ្រឿង។ បើតាមសមិទ្ធផលទាំងនេះ ចិនសម្រេចបានទាំងការប្រកួតកម្រិតពិភពលោក និងការប្រកួតថ្នាក់តំបន់ដែលបានជាក្រុមបាល់ទះជម្រើសជាតិនារីទទួលបានជោគជ័យបំផុត៕

ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម១៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


