Connect with us

ព័ត៌មានអន្ដរជាតិ

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

បានផុស

នៅ

ប្រធានក្រុមហ៊ុន Van Thinh Phat និងជាអតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan បានអង្វរករសុំឲ្យតុលាការដកហូតអគារមួយខ្នងនៅវិថី Nguyen Hue ក្នុងទីក្រុងហូជីមិញចេញពីបញ្ជីសំណង ដោយលើកអង្គហេតុថាជាទ្រព្យសម្បត្តិរបស់កូនស្រី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារដែលលោកស្រី Truong My Lan ស្នើសុំឲ្យតុលាការដកចេញពីបញ្ចីសំណងនេះត្រូវបានជួលដោយធនាគារ Saigon Commercial Bank (SCB) ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ហើយអតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំរូបនេះក៏បានខ្នះខ្នែងដោះស្រាយបញ្ហាទាំងប៉ុន្មានទាំងខ្លួននៅក្នុងគុក ជាពិសេសគឺការចរចាជាមួយវិនិយោគិនបរទេសដើម្បីបញ្ចូលលុយ ១ ពាន់លានដុល្លារទៅក្នុងធនាគារ SCB ។

លោកស្រីបានស្នើសុំដកអគារមួយខ្នងដែលជួលដោយធនាគារ SCB នៅផ្លូវ Nguyen Hue នៃទីក្រុងហូជីមិញ ប្រគល់ជូនកូនស្រីរបស់លោកស្រីវិញ ដោយសារតែនេះគឺជាអំណោយសម្រាប់កូនស្រីសំណព្វចិត្តរបស់លោកស្រី ស្របពេលដែលជាង ១ ​ឆ្នាំមកនេះ ធនាគារ​មិន​បាន​បង់​ថ្លៃ​ជួលនោះទេ ហើយអគារនោះក៏​មិន​ទាន់​រុះរើនៅឡើយដែរ ។ មិនតែប៉ុណ្ណោះ លោកស្រី Lan ​ក៏បាន​ស្នើ​សុំ​ឲ្យ​ផ្ទះ​វីឡា​ចាស់មួយខ្នង​នៅ​សង្កាត់​លេខ​ ៣ ប្រគល់​ទៅក្រុម​គ្រួសារ​វិញផងដែរ ដើម្បី​ឲ្យ​ពួក​គេ​រក្សា​ទុក​ជាទ្រព្យសម្បត្តិបុរាណ​របស់​វៀតណាម ។

ទន្ទឹមនោះ លោកស្រី Lan ដែលរងការកាត់ទោសប្រហារជីវិតបានលើកឡើងទៀតថា ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសនោះ គឺមានសាច់ប្រាក់ចំនួន ៣០០ ពាន់លានដុង (១២.១១ លានដុល្លារ) ដែលម្តាយរបស់លោកស្រីបន្សល់ទុកឲ្យក្រុមគ្រួសារ ហើយលោកស្រី Lan ចង់​ផ្ទេរលុយ​នេះ​ទៅឲ្យ​កូនស្រី និងក្មួយ​ស្រីម្នាក់ទៀតឈ្មោះ Truong Hue Van ដែល​កំពុង​ស្ថិត​ក្នុង​ការកាត់ទោសដូចគ្នា ដើម្បីអាចឲ្យ​នាង​អាច​ប៉ះប៉ូវ​ប្រាក់ខាតបង់ទាំងនោះបាន ។

កាលពីថ្ងៃទី១៩ ខែមីនា រដ្ឋអាជ្ញាបានស្នើសុំការកាត់ទោសប្រហារជីវិតប្រធានក្រុមហ៊ុន Van Thinh Phat និងជាអតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan រួមជាមួយអ្នកសមគំនិតចំនួន ៨៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីសូកប៉ាន់ និងពុករលួយជាប្រព័ន្ធធ្វើឲ្យបាត់បង់ប្រាក់ ២០ ពាន់លានដុល្លារពីធនាគារ SCB ។

បន្ទាប់ពីបានបញ្ជាក់ពីចំណុចនៃការចោទប្រកាន់រួច ស្ថាប័នអយ្យការបានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះផ្តន្ទាទោសជនជាប់ចោទ Truong My Lan ទៅតាមស្ថានទោសដូចជា ឲ្យជាប់ពន្ធនាគារពី ១៩ ទៅ ២០ ឆ្នាំពីបទសូកប៉ាន់, ជាប់ពន្ធនាគារពី ១៩ ទៅ ២០ ឆ្នាំពីបទរំលោភលើបទប្បញ្ញត្តិស្តីពីប្រតិបត្តិការធនាគារ និងទោសប្រហារជីវិតពីបទក្លែងបន្លំទ្រព្យសម្បត្តិ ។

ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណី រដ្ឋអាជ្ញាបានស្នើឲ្យគណៈវិនិច្ឆ័យបង្ខំចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើតម្លៃតួលេខទឹកប្រាក់សរុប ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់លោកស្រី Truong My Lan មានប្រាក់កម្ចីច្រើនជាង ២,៥០០ នៅធនាគារ SCB ជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារដែលស្មើនឹង ៩៣ ភាគរយនៃឥណទានសរុបដែលធនាគារបានចេញ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ ក្រុងមូស្គូឲ្យហើយមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម