Connect with us

ព័ត៌មានជាតិ

មេខ្យល់ ២នាក់នាំពលករ៦​នាក់ឆ្លងដែនបម្រុងទៅថៃត្រូវនគរ​បាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

បានផុស

នៅ

មេខ្សល់ចំនួន២នាក់នាំពលករ៦នាក់បម្រុងឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃត្រូវនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ពលករខ្មែរទាំង ៦នាក់ មានស្ត្រី២នាក់មកពីខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចថាពួកគេត្រូវបានអ្នកបើករថយន្តតាក់ស៊ីដឹកមកទំលាក់នៅមុខវិហារចាម ស្ថិតក្នុងភូមិជ្រៃ ឃុំបឹងបេង បន្ទាប់មកមានមេខ្សល់ចំនួន២នាក់បានជូនឆ្លងអូរដែនទៅថៃនៅចំណុចភូមិជ្រៃ ឃុំបឹងបេង ឆ្លងចូលទឹកដៃថៃបានប្រហែល២គ.ម ត្រូវទាហានថៃចាប់បញ្ជូនត្រឡប់មកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាលស្រុកម៉ាឡៃ លោក វរសេនីយ៍ឯក បេន សំអាត បានឱ្យដឹងថា តាមចម្លើយសារភាពរបស់មេខ្យល់ទាំង​២ ខ្លួនគេទាំង២នាក់ ពិតជាបានជូនប្រជាពលករខ្មែរទាំង៦នាក់ ឆ្លងដេនចូលទៅដីថៃមែន ដោយយកម្នាក់តម្លៃចំនួន​២០០បាត។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថាជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ហើយ។

ចំណែកពលករខ្មែរទាំង ៦នាក់ ស្រី២នាក់ នគរបាលស្រុកម៉ាឡៃ បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកម៉ាឡៃគ្រប់ចំនួន១៤ ថ្ងៃទើបអាចឲ្យវិលត្រឡប់ទៅផ្ទះវិញបាន។

ចាប់តាំងពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១មកទល់សព្វថ្ងៃនេះសមត្ថកិច្ចបានធ្វើការ បង្រ្កាបករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ បានសរុបចំនួន៣៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥៥នាក់ ស្រី៧នាក់ រឹបអូសវត្ថុតាងបំរើឲ្យបទល្មើស ទូរស័ព្ទដៃចំនួន៤៤គ្រឿងម៉ូតូ៨គ្រឿងនិងរថយន្តចំនួន០៩គ្រឿង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម