ព័ត៌មានជាតិ
អ្នកសង្ស័យរត់ចេញពីពេទ្យ ផ្អើលពលរដ្ឋភ័យខ្លាចបិទទ្វារផ្ទះ ហាមប្រាមកូនចៅចេញក្រៅផ្ទះ
កោះកុង÷ ពលរដ្ឋមានទីលំនៅក្នុងផ្សារចាស់ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានការភ្ញាក់ផ្អើលខ្លះបិទទ្វារផ្ទះជិត ហើយខ្លះទៀតហាមប្រាមមិនឲ្យកូនចៅចេញក្រៅផ្ទះ។
សកម្មភាពបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងដោយសារមានស្ត្រីម្នាក់បានលួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តមកផ្ទះ ទាំងកំពុងធ្វើការតាមដាន ដោយសារមានរោគសញ្ញាសង្ស័យមានជំងឺកូវីដ ១៩។ ប្រជាពលរដ្ឋ ផ្តើមមានការសង្ស័យលើចំណាត់ការ របស់ក្រុមការងារយាមល្បាត់របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមគ្រូពេទ្យបានចុះប្រតិបត្តិការស្វែងរក ហើយបានរកឃើញបញ្ជូនទៅព្យាបាលបន្ត។
មន្ត្រីជំនាញមន្ទីរពេទ្យកោះកុងនៅថ្ងៃទី២៣ មេសា ២០២១ បានបញ្ជាក់ថា ស្ត្រីរូបនេះកំពុងស្ថិតនៅក្រោមការតាមដាន ក្រោយមានរោគសញ្ញារលាកសួតជាសញ្ញានៃជំងឺកូវីដ១៩។ តែឥឡូវត្រូវបានរកឃើញនិងបញ្ជូនមកមន្ទីរពេទ្យវិញហើយ។
ប្រជាពលរដ្ឋសំណូមពរដល់លោក វេជ្ជ:បណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកវេជ្ជ:បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មេត្តាពិនិត្យនិងតាមដានសកម្មផ្នែកការងារយាមល្បាតរបស់មន្ត្រីខ្លួន ឲ្យអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព ចៀសវាងធ្វេសប្រហែសបន្តទៀត ខណ:រដ្ឋាភិបាលកំពុងរង់ចាំវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងម៉ត់ចត់បំផុត៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


