ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ ជំរុញស្រ្តីបង្កើនចំណេះដឹង ដើម្បីដើរឱ្យទាន់ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI)
ស្ត្រីម្នាក់ៗ គឺជាកម្លាំងចលករមិនអាចខ្វះបានក្នុងការកសាងរដ្ឋាភិបាល ឌីជីថលសង្គម និងសេដ្ឋកិច្ចឌីជីថល ធ្វើយ៉ាងណាដើម្បីធានាដល់ការអភិវឌ្ឍន៍ខ្លួនក្នុងវិស័យសាធារណៈ ឲ្យកាន់តែប្រសើរឡើងស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងបែបនេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តក្រចេះ។

អភិបាលខេត្តក្រចេះបានបន្តលើកទឹកចិត្តឱ្យស្ត្រី និងកុមារីកម្ពុជាទាំងអស់ បន្តបង្កើនចំណេះដឹង ជំនាញបច្ចេកទេស និងភាសា ដើម្បីដើរឱ្យទាន់ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ និងត្រូវមានជំនឿចិត្តលើខ្លួនឯង។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ទិវានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ គឺមិនត្រឹមតែអបអរសាទរនូវសមភាព និងសិទ្ធិរបស់ស្ត្រីក្នុងសង្គមទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីរំលឹកនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការកសាងបម្រើបុព្វហេតុការពារជាតិមាតុភូមិ។

អភិបាលខេត្ត បញ្ជាក់បន្ថែមថា សម្រាប់ប្រធានបទនាឆ្នាំនេះ គឺមានគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គម៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


