Connect with us

ព័ត៌មានជាតិ

ផ្ទុះជំងឺកូវីដ អភិបាលខេត្តបន្ទាយមានជ័យយកអគារភោជនីយដ្ឋានមួយទៀតទុកព្យាបាល

បានផុស

នៅ

លោក អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំអាជ្ញាធរក្រុង កងកម្លាំងចាត់ចែងរៀបចំទីតាំងអគារភោជនីយដ្ឋានមួយកន្លែងសម្រាប់ធ្វើជាទីតាំងសម្រាកព្យាបាល អ្នកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្ថែមទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩នេះបានធ្វើឡើង បន្ទាប់ពីខេត្តបន្ទាយមានជ័យបានផ្ទុះជំងឺកូវីដ-១៩ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រហូតបានដាក់ភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ នៅក្នុងសង្កាត់ជាតំបន់ក្រហម។

អគារភោជនីយដ្ឋាននេះត្រូវបានម្ចាស់ភោជនីយដ្ឋានឈ្មោះ តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត ផ្តល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកមានជំងឺកូវីដ-១៩។

លោកអភិបាលបានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង និងក្រុមគ្រួសារ ដែលបានផ្តល់ទីតាំងដ៏ធំទូលាយ និងល្អនេះដើម្បីរួមចណែកជាមួយអាជ្ញាធរខេត្ត ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម