ព័ត៌មានជាតិ
កំពុងរៀបចំធ្វើបុណ្យសព ស្រាប់តែគ្រូពេទ្យមកពិនិត្យសាកសពរកឃើញវិជ្ជមានកូវីដ១៩
អ្នករស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំគ្នាភ័យខ្លាចសឹងរួញខ្លួន ខណះដែលគ្រូពេទ្យមកយកសំណាកសពលោកតាម្នាក់ឃើញមានវីរុសកូវីដ១៩ ស្របពេលដែលក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យ។
យោងតាមសេចក្តីរាយការណ៍ពីលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី២៥ខែមេសានេះ លោកតាម្នាក់ឈ្មោះសុិន ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិដើមចាន់បានទទួលមរណះភាពនៅក្នុងផ្ទះហើយក៏រៀបចំសំណុំបែបបទដើម្បីបូជាសពទៅអាជ្ញាធរ។

លុះដល់ពេលធ្វើសំណុំបែបបទនិងរាយការណ៍ទៅផ្នែកជំនាញនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅចុះទៅពិនិត្យសពឃើញថាសពមានផ្ទុកជំងឺកូវីដ១៩ហើយមិនអនុញាតិឲ្យមានការជួបជុំធ្វើបុណ្យឡើយព្រោះងាយនិងឆ្លងរាលដាលដល់អ្នកដែលមកចូលរួមធ្វើបុណ្យ។
លោកយុិន វុធ បានបន្តថាបន្ទាប់ពីគ្រូពេទ្យមកពិនិត្យសំណាកសពចេញទៅគឺសពបានដំកល់ទុកក្នុងផ្ទះរហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែមេសានៅមិនទាន់ឃើញរថយន្តរបស់មន្ទីរពេទ្យមកដឹកយកទៅបូជាដែលធ្វើឲ្យប្រជាពលរដ្ឋលោកមានការភ័យខ្លាចម្យ៉ាងទៀតសពត្រូវហើមពោះហើយជះក្លិនស្អុយ។

លោកយុិន វុធ បានសំណូមដល់ផ្នែកជំនាញបើសិនពិនិត្យសពទៅឃើញមានមេរោគកូវីដនេះសូមមេត្តារួសរាន់ដឹកយកទៅបូជាផង។ព្រោះគ្រាន់តែឮថាលោកតាបានទទួលមរណះភាពដោយជំងឺកូវីដ១៩មកសូម្បីតែកូនចៅបង្កើតនាំគ្នាភ័យខ្លាចឡើងរួញខ្លួនកុំថាឡើយអ្នកស្រុកអ្នកភូមិ។ហើយក៏ពុំដឹងថាលោកតាបានចម្លងទៅអ្នកភូមិណាខ្លះមុនពេលដែលលោកតាផុតដង្ហើម៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


