ព័ត៌មានជាតិ
ម្ចាស់ហាងមីហឹរ «ជីងចាំង» ខេត្តតាកែវ ប្រគល់អំណោយជូនចលនាយុវជនកម្ពុជាក្រុម១៥៧ ទុកជូនអ្នកទីទាល់ក្រ
ដេីម្បីចូលរួមជាមួយក្រុមការងារសប្បុរសធម៌នានា ក្នុងការចែកជូនអំណោយដល់អ្នកទីទល់ក្រជាមួយរាជរដ្ឋាភិបាល ម្ចាស់ហាងមីហឹរ «ជីងចាំង» ខេត្តតាកែវបានប្រគល់អំណោយមួយចំនួនជូនដល់ចលនាយុវជនក្រុម១៥៧ សាខាខេត្តតាកែវ។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដែលកំពុងកេីតមានក្នុងសហគមន៍ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្ត សម្រាប់ជួយអ្នកទីទាល់ក្រខ្វះខាតនោះ ឃេីញថាមានសប្បុរសជនជាច្រេីនបានចូលរួមឧបត្ថម្ភៈអំណោយជាច្រេីនតាមលទ្ធភាពពួកគាត់ ជាការចែករំលែកជាបន្តបន្ទាប់។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះម្ចាស់ហាង មីហឹរ «ជីងចាំង» ខេត្តតាកែវ ដែលជាអាជីវករបានធ្វេីការប្រគល់ជូននូវអំណោយមួយចំនួនដល់ចលនាយុវជនក្រុម១៥៧ សាខាខេត្តតាកែវ ដេីម្បីទុកចែកជូនពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត។
ជាមួយគ្នានេះផងដែរ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនក្រុម១៥៧ សាខាខេត្តបានសម្តែងការអបអរដែលមានសប្បុរជនបានឧបត្ថម្ភអំណោយ ហេីយលោកប្រធានក៏សូមជូនបុណ្យកុសលដល់ម្ចាស់អំណោយគ្រប់ៗគ្នា ពិសេសជូនបុណ្យដល់ម្ចាស់ហាងមីហិរ«ជីងចាំង» ដែលបានឧបត្ថម្ភក្នុងពេលនេះ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្រុមការងារចលនាយុវជន១៥៧ខេត្ត នាឱកាសនោះរួម មាន ៖ ទឹកបរិសុទ្ធ វីតាល់៣០កេស និងមីហិរ៣០ប្រអប់ផងដែរ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


