Connect with us

ព័ត៌មានជាតិ

រោងបុណ្យ ២ ទីតាំង នៅសង្កាត់ព្រែកប្រា សាងសង់សឹងតែបិទផ្លូវ ពលរដ្ឋនាំគ្នារអ៊ូរទាំ

បានផុស

នៅ

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ បាននាំគ្នារអ៊ូរទាំនឹងការសាងសង់រោងធ្វើពិធីបុណ្យដែលសឹងបិទផ្លូវទៅហើយ។ ក្នុងនោះ ពលរដ្ឋជឿជាក់ថា ទង្វើនេះសុទ្ធសឹងជាការឯកភាពពីអាជ្ញាធរជាក់ជាពុំខាន។

ពលរដ្ឋរស់នៅភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលម្ចាស់ដើមបុណ្យមកសង់រោងបុណ្យសឹងបិទផ្លូវនៅភូមិអូរអណ្តូ ងនាយប់ថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៥ ខែមេសា និងបន្តដល់ថ្ងៃទី ២៦ នោះ គឺម្ចាស់ដើមបុណ្យពុំបានគិតដល់ការមានបញ្ហាកើតមានអគ្គិភ័យកើតឡើង ហើយរថយន្តពន្លត់អគ្គិភ័យចូលអន្តរាគមន៍មិនបាននោះ តើការខាតបង់ទ្រព្យសម្បតិរបស់ជនរងគ្រោះអ្នកណាទទួលខុសត្រូវ?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋបន្តថា នៅមានរោងបុណ្យ ១ ទៀត ស្ថិតលើផ្លូវបេតុងព្រែកបារាំង ក្នុងសង្កាត់ព្រែកប្រា ដដែល ក៏បានសាងសង់ពេញលើផ្លូវផងដែរ ហើយនាថ្ងៃតែមួយ។

ចំពោះការធ្វើរោងបុណ្យលើផ្លូវបែបនេះគេនៅចាំបានថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងមិនឲ្យមានការសាងសង់សឹងបិទផ្លូវនោះទេ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមហាក់មិនខ្ចីយកត្រចៀកស្តាប់ឡើយ។

ទាក់ទិនទៅនឹងការសាងសង់រោងសឹងបិទផ្លូវនេះ មន្ត្រីសាលាសង្កាត់ព្រែកប្រា ក៏បានសុំអធ្យាស្រ័យដល់អ្នកដំណើរឆ្លងកាត់សុំការយោគយល់ផង ព្រោះបុណ្យទានពុំមែនធ្វើរាល់ថ្ងៃនោះឡើយ៕
អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម