ព័ត៌មានជាតិ
ស៊ុយអែត ប្រកាសអាសន្ន អំពីលទ្ធភាពនៃកង្វះឥន្ធនៈយន្តហោះ
រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានចេញការព្រមាន នៅថ្ងៃអង្គារ ទី២៨ ខែមេសា អំពីការខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដែលអាចកើតមានឡើងដោយសារតែការរអាក់រអួលនៃការផ្គត់ផ្គង់ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ដោយភាគីអីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងថាមពលស៊ុយអែត លោកស្រី Ebba Busch បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងចង់ផ្តល់ការជូនដំណឹងជាមុនថា វាមានហានិភ័យនៃ កង្វះខាតប្រេងឥន្ធនៈយន្តហោះ។ ការព្រមាននេះ គឺផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលស៊ុយអែត (Swedish Energy Agency)
លោកស្រី Busch បានលើកឡើង ខណៈពេលដែលកំពុងឈរក្បែរ នាយករដ្ឋមន្ត្រី Ulf Kristersson និងនាយិកាទីភ្នាក់ងារថាមពល លោកស្រី Caroline Asserup ថា៖ «ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានសម្រេចនៅថ្ងៃស្អែកក៏ដោយ ក៏វានៅតែត្រូវការពេលវេលា មុនពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័នអាចត្រូវបានស្តារឡើងវិញដូចដើម»។
នាយករដ្ឋមន្ត្រី Ulf Kristersson បានមានប្រសាសន៍បន្ថែមពីក្រោយដែរថា ស៊ុយអែតបានរងផលប៉ះពាល់ពីវិបត្តិថាមពលបច្ចុប្បន្នតិចជាងប្រទេសដទៃទៀត ដោយលោកបានកត់សម្គាល់ថា ការផលិតអគ្គិសនីរបស់ស៊ុយអែតភាគច្រើនផ្អែកលើ ថាមពលនុយក្លេអ៊ែរ វារីអគ្គិសនី និងថាមពលកកើតឡើងវិញ។ ប៉ុន្តែ ប្រទេសនេះអាចនឹងរងផលប៉ះពាល់នៅពេលខាងមុខ ប្រសិនបើជម្លោះកាន់តែអាក្រក់ទៅៗ ហើយបន្តអូសបន្លាយក្នុងរយៈពេលយូរ។
សង្គ្រាមរយៈពេលពីរខែនៅមជ្ឈិមបូព៌ា បានធ្វើឲ្យបិទច្រកសមុទ្រ Hormuz និងបានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងសកលអស់ ២០ ភាគរយ ដែលវាជាការរអាក់រអួលនៃការផ្គត់ផ្គង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងពិភពលោក និងបានរុញច្រានតម្លៃប្រេងឆៅឲ្យឡើងថ្លៃជាង ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់ថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះនៅក្នុងប្រទេសគឺនៅមានសភាពល្អប្រសើរនៅឡើយ ប៉ុន្តែអាចនឹងមានការខ្វះខាតនៅពេលខាងមុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


