ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង បន្តចុះពិនិត្យទីតាំងស្នាក់នៅជនបរទេស៣ទីតាំង លួចប្រព្រឹត្តបទល្មើសOnline Scam ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨៩នាក់
សមត្ថកិច្ចខេត្តស្វាយរៀង បន្តចុះពិនិត្យទីតាំងស្នាក់នៅជនបរទេសចំនួន៣ទីតាំងក្នុងក្រុងបាវិត ដោយរកឃើញមានការស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា Online Scam កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨៩នាក់ រួមនិងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការចុះពិនិត្យឆែកឆេរទីតាំងទី១ នេះធើ្វឡើងកាលពីនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០នាទី ក្រោមការបញ្ជាផ្ទាល់ដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង បានចាត់បញ្ជាឱ្យលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំសម្របសម្រួលនីតិវិធីជាមួយកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះត្រួតពិនិត្យផ្ទះវីឡាជួលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីជនបរទេសស្នាក់នៅប្រមូលផ្តុំ និងស្នាក់នៅដោយខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ វត្ថុតាងមួយចំនួនធំ។



នៅថ្ងៃខែឆ្នាំដ៏ដែលដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានបន្តចុះត្រួតពិនិត្យផ្ទះវីឡាជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ១២នាក់ និងវត្ថុតាងមួយចំនួនធំ។


និងទីតាំងទី៣ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យាឆនឡាញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់ ជាជនជាតិវៀតណាម និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះផ្ទះខាងលើ មានចំនួន ១២បន្ទប់ជនសង្ស័យជាជនជាតិវៀតណាម ចំនួន ៦៧នាក់ (ស្រី ១៣នាក់)។


ក្រោយប្រតិបត្តិការកម្លាំងបាននាំជនសង្ស័យនិងសម្ភារខាងលើយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ចំណែកចំណែកឯទីតាំងបានសម្រេចបិទជាបណ្តោះសន្ន៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


