ព័ត៌មានជាតិ
ថៃលុបMoU2001៖ប្រមុខរដ្ឋស្ដីទីសោកស្ដាយតែក៏អរគុណចំពោះការត្រួសត្រាយផ្លូវឱ្យកម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំ
ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន រម្លឹករាជរដ្ឋាភិបាលកម្ពុជា កុំឱ្យបង្កើតយន្តការទ្វេភាគីចរចាជាមួយថៃម្ដងទៀតលើបញ្ហាវិវាទសមុទ្រ ដោយត្រូវឆ្ពោះទៅរកយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា ដោយមិនចាំបាច់ការយល់ព្រមពីសំណាក់ភាគីថៃ។ សម្ដេចថ្លែងម្ដងទៀតថា កម្ពុជា សោកស្ដាយចំពោះការលុបចោលអនុស្សរណៈឆ្នាំ២០០១ជាឯកតោភាគី ប៉ុន្តែក៏អរគុណថៃ ដែលជួយត្រួសត្រាយផ្លូវឱ្យកម្ពុជាបានប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation)ស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ការថ្លែងរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១២ ខែឧសភា នេះ ក្រោយសារព័ត៌មានថៃនៅថ្ងៃម្សិលមិញ ផ្សាយព្រោងព្រាតអំពីសម្ដីរបស់រដ្ឋមន្ត្រីការទេសថៃ ដែលនិយាយថា «ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងកម្ពុជា-ថៃជាមុនសិន។

ចំពោះសម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃលើកឡើងបែបនេះ សម្ដេច ហ៊ុន សែន បានឆ្លើយតបទៅវិញថា ប្រសិនបើ រដ្ឋមន្ត្រីការបរទេសថៃលើកឡើងបែបនេះមែននោះ គឺវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ពោលគឺដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។

សម្ដេច ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ »។
សម្ដេច ហ៊ុន សែន បន្តសង្កត់ធ្ងន់ថា៖«យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ។»។
គួររម្លឹកថា រដ្ឋាភិបាលថៃ បានសម្រេចលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU-2001) កាលពីរសៀលថ្ងៃទី៥ ខែឧសភា ក្រោមហេតុផលអនុស្សរណៈឆ្នាំ2001សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ដែលចុះហត្ថលេខា និងចរចារជាមួយជិត២៥ឆ្នាំមកនេះ គ្មានវឌ្ឍនភាព។ ភ្លាមៗ ក្រោយថៃលុបចោលកម្ពុជា បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ និងគូសបញ្ជាក់ថា ការបញ្ចប់ ឬការដកខ្លួនរបស់ថៃចេញពីMoU2001 នេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួនឡើយ។
នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា-ថៃ ក្រោមការសម្របសម្រួលរបស់ហ្វីលីពីន, រាជរដ្ឋាភិបាលកម្ពុជា អះអាងថា ខ្លួនបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជា នឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំនេះ ដើម្បីដោះស្រាយវិវាទដែនសមុទ្រ។
បន្ទាប់នៅព្រឹកថ្ងៃទី១២ ខែឧសភា នេះ បន្ទាប់ពីការផ្សាយរបស់សារព័ត៌មានថៃ, នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងចេញពីវិមានរដ្ឋសភាបញ្ជាក់ថា កម្ពុជានៅតែប្រើយន្តការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្រជាមួយថៃដដែល បើទោះបីថៃប្ដូរជំហរចង់ចរចាទ្វេភាគីវិញក្ដី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


