Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េមួយ មានគម្រោងរៀបចំជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរណ៍​ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូតក៏បានជម្រាបលោក Kim អំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំៗរបស់ស្ថានទូតក្នុងពេលខាងមុខ និងបានស្នើក្រុមហ៊ុនចូលរួមហ​សហការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ លោកបានជម្រាបលោក Kim ថាមានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ​ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តសៀមរាប។

ជាការឆ្លើយតប​ លោក Kim បានមានប្រសាសន៍ថាក្រុមហ៊ុន​ Sky Angkor Airlines ក៏មានគម្រោងរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាបសម្រាប់រដូវរងារខាងមុខនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម