ព័ត៌មានជាតិ
អ្នកជំនាញហិរញ្ញវត្ថុ បង្ហើបគន្លឹះជ្រើសរើសគ្រឹះស្ថានធនាគារស្របច្បាប់ ចៀសវាងជាប់បំណុលវ័ណ្ឌក
អ្នកជំនាញហិរញ្ញវត្ថុបានប្រាប់ពីគន្លឹះ ក្នុងការស្វែងរកគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់ ដើម្បីទទួលបានកិច្ចគាំពារពេលជួបការលំបាក និងអាចបញ្ចៀសបានការជាប់បំណុលច្រើនលើសលុប។
លោក ហេង កូយ នាយកមជ្ឍមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុបានប្រាប់ពីរូបភាពគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ ដែលមានសកម្មភាពខុសពីគ្រឹះស្ថានខុសច្បាប់ដែលអាចឲ្យអតិថិជនទទួលបានកិច្ចការពារតាមផ្លូវច្បាប់ និងចៀសបានការជាប់បំណុលវណ្ឌករហូតលក់ផ្ទះ លក់ទ្រព្យសម្បត្តិដើម្បីដោះបំណុល។

លោក ហេង កូយ នាយកមជ្ឍមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ
ភាពស្របច្បាប់ និងការត្រួតពិនិត្យ៖
គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់គឺមានអាជ្ញាប័ណ្ណពីធនាគារជាតិ ហើយត្រូវបានចុះត្រួតពិនិត្យជាប្រចាំដើម្បីធានាថា ការប្រតិបត្តិការរបស់ពួកគេស្របទៅតាមបទប្បញ្ញត្តិត្រឹមត្រូវ។
ការវាយតម្លៃឥណទាន (Loan Assessment) យ៉ាងលម្អិត៖
មុននឹងផ្តល់កម្ចី គ្រឹះស្ថានស្របច្បាប់មានការវាយតម្លៃយ៉ាងលម្អិត ដោយតម្រូវឲ្យឆ្លងកាត់ការត្រួតពិនិត្យពិន្ទុឥណទានតាមរយៈប្រព័ន្ធ CBC (Credit Bureau Cambodia)។ ផ្ទុយទៅវិញ អ្នកផ្តល់កម្ចីមិនស្របច្បាប់មិនខ្វល់ខ្វាយពីការវាយតម្លៃនេះទេ គឺធ្វើយ៉ាងណាឲ្យតែបានបញ្ចេញលុយកម្ចីឲ្យបានលឿន។
ស្តង់ដារឥណទាន និងកិច្ចការពារអតិថិជន៖
ប្រព័ន្ធធនាគារស្របច្បាប់មានស្តង់ដារកម្ចីត្រឹមត្រូវ មានអនុលោមភាព មានប្រព័ន្ធទូរសព្ទសម្រាប់ទំនាក់ទំនង (Hotline) និងមានយន្តការដូចជា FCPC ជាដើម។ ចំណែកឯកម្ចីក្រៅផ្លូវការវិញ គឺពួកគេធ្វើតាមតែអ្វីដែលពួកគេចង់ធ្វើ ដោយអាចប្រើប្រាស់កុងត្រាដែលតឹងរ៉ឹងដើម្បីបង្ខំអតិថិជននៅពេលក្រោយ។
តម្រូវការអតិថិជនល្អ៖
គ្រឹះស្ថានស្របច្បាប់ត្រូវការអតិថិជនដែលមានប្រវត្តិល្អ មានចំណូលស្ថិរភាព និងមានវិន័យហិរញ្ញវត្ថុល្អ ខណៈគ្រឹះស្ថានមិនស្របច្បាប់ មិនខ្វល់ពីចំណុចទាំងនេះឡើយ ឲ្យតែបញ្ចេញលុយបាន។
គោលនយោបាយគាំទ្រពេលមានវិបត្តិ៖
គ្រឹះស្ថានស្របច្បាប់មានគោលនយោបាយ ជួយសម្រួលដល់អតិថិជននៅពេលជួបការលំបាក ឧទាហរណ៍ដូចជា “គោលនយោបាយរៀបចំឥណទានឡើងវិញ” (Loan Restructuring Policy) ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


