សេដ្ឋកិច្ច
លោក គា បូរាណ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថលទីជនបទនៅមានកម្រិត ទាមទារឱ្យវិស័យធនាគារពង្រឹងបន្ថែម
ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លោក គា បូរាណ បានមើលឃើញថា តួរលេខជារួមអ្នកប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថលនៅតាមទីជនបទ និងតំបន់ដាច់ស្រយាលនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវធ្វើការងារដើម្បីពង្រឹងចំណេះដឹងដល់ពួកគាត់។

ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថល លោក គា បូរាណ បានលើកឡើងថា តួរលេខជារួមអ្នកប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថលមានភាពល្អប្រសើរខ្លាំងនៅក្នុងតំបន់ទីប្រជុំជន ដោយឡែកសម្រាប់ប្រជាជននៅតំបន់តាមទីជនបទ និងតំបន់ដាច់ស្រយាល នៅមានចំនួនតិចតួចនៅឡើយ។
លោកថា បញ្ហាទាំងអស់នេះអាចបណ្តាលមកពីកត្តាជាច្រើន ដោយនៅទីជនបទ ឬតំបន់ដាច់ស្រយាល អាចមកពីកត្តាប្រព័ន្ធអ៊ីនធឺណេត មិនទាន់ទៅដល់ ឬមួយក៏មានភាពយឺតយ៉ាវជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ កត្តាដែលសំខាន់ជាងនេះទៅទៀត គឺកត្តាចំណេះដឹងនៃការប្រើប្រាស់ ជាពិសេសសម្រាប់ប្រជាជនដែលពួកគាត់មានវ័យចំណាស់ អាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលទូទៅ ពួកគាត់អាចនឹងមានចំណេះដឹងនៅមានកម្រិតនៅឡើយទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថលនេះ។

លោកបានសង្ងត់ធ្ងន់ថា បញ្ហានេះ ទាមទារឱ្យវិស័យធនគារ និងហិរញ្ញវត្ថុ ត្រូវការធ្វើកិច្ចការងារបន្ថែម ជាពិសេសទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកបានលើកឡើងថា បច្ចុប្បន្ន វិស័យហិរញ្ញវត្ថុ គឺផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ មិនដាច់ពីគ្នានោះទេ ដូច្នេះហើយអតិថិជនដែលគាត់មានចំណេះដឹងគាត់អាចស្នើសុំកម្ចីតាមរយៈការប្រើប្រាស់មធ្យោបាយអនឡាញ ឬ App របស់ធនាគារ ដោយមិនចាំមកជួបបុគ្គលិកមន្ត្រីឥណទានរបស់ធនាគារឡើយ ទាំងការផ្ទេរប្រាក់ វេប្រាក់ និងវិក័យប័ត្រផ្សេងៗ ដោយអាចធ្វើបានតាមប្រព័ន្ធធនាគារនៅក្នុង App ដែលគាត់ប្រើប្រាស់ ប៉ុន្តែ សម្រាប់អតិថិជនដែលមិនមានចំណេះដឹង ឬមួយគាត់ខ្លាចមិនទាន់ហ៊ានប្រើប្រាស់ គាត់ត្រូវតែចំណាយធ្វើដំណើរមកកាន់ការិយាល័យ។
ហេតុដូចនេះហើយ លោកយល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាមួយដ៏សំខាន់ដែលយើងអាចជំរុញឱ្យការចូលរួមប្រើប្រាស់ប្រព័ន្ធធនាគារបែបឌីជីថលកាន់តែច្រើនជាងមុនទាំងនៅទីប្រជុំជន និងទីជនបទដាច់ស្រយាល៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


