ព័ត៌មានជាតិ
ទីបំផុត លោក ទីវ តារារិទ្ធ បានមកដល់គោលដៅចុងក្រោយបង្អស់ នៃបេសកកម្មជិះកង់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា តែសុំឱ្យបន្តបរិច្ចាគ
ក្រោយការធ្វើដំណើរដ៏វែងឆ្ងាយ និងពោរពេញដោយឆន្ទៈសប្បុរស ជាងរយៈជាងជិត ២ឆ្នាំ ទីបំផុត លោក ទីវ តារារិទ្ធ បានបញ្ចប់នូវបេសកកម្មជិះកង់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា ខណៈលោកក៏អំពាវនាវឱ្យសប្បុរសជន បន្តចូលរួមបរិច្ចាគបន្ត ដើម្បីសម្រេចបាននូវគោលដៅថវិកាដែលលោកសន្យា។

ក្នុងដំណើរជិះកង់សប្បុរសធម៌ដ៏វែងឆ្ងាយ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធ បានឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា នោះគឺជាយប់ចុងក្រោយបង្អស់ នៃការជិះកង់ផ្សងព្រេងរបស់លោក ដែលបានផ្តល់នូវអនុស្សាវរីយ៍ដ៏មានតម្លៃ។ ឯទីកន្លែងដែលលោកបានសម្រាកនៅរាត្រីចុងក្រោយនៃបេសកកម្ម គឺជាកន្លែងដ៏ល្អឥតខ្ចោះ និងពោរពេញដោយភាពស្ងប់ស្ងាត់បំផុត ដែលបានធ្វើឱ្យការធ្វើដំណើរទាំងមូល នឹងស្ថិតនៅក្នុងការចងចាំរបស់លោកជារៀងរហូត ។
ទោះបីជាបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា បានឈានដល់ទីបញ្ចប់ក៏ដោយ លោក ទីវ តារារិទ្ធ បានបញ្ជាក់ថា លោកនៅមានកិច្ចការងារជាច្រើនទៀតជុំវិញការរៃអង្គាសប្រាក់ជួយកុមារ ការផលិតមាតិកាផ្សេងៗ ការរៀបចំ និងចងក្រងសៀវភៅ ព្រមទាំងការបិទបញ្ចប់កម្មវិធីសប្បុរសធម៌មួយនេះឱ្យបានពេញលេញ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋទូទៅ ឱ្យបន្តចូលរួមបរិច្ចាគថវិកាជួយដល់កុមារកម្ពុជា ដើម្បីជួយឱ្យលោកអាចសម្រេចបាននូវគោលដៅ និងការប្តេជ្ញាចិត្តដែលលោកបានសន្យាទុកក្នុងយុទ្ធនាការសប្បុរសធម៌មួយនេះ។

ការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោក ទីវ តារារិទ្ធ តាមរយៈបេសកកម្មជិះកង់នេះ ត្រូវបានមហាជនជាច្រើនកោតសរសើរ និងចាត់ទុកថា ជាគំរូនៃការចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹមដល់កុមារកម្ពុជា ដែលកំពុងត្រូវការជំនួយពីសង្គម។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ។
បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយដោយប្រើពេលជិត ២ឆ្នាំ និងឆ្លងកាត់ប្រទេសជាង ២០ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


