ព័ត៌មានជាតិ
ក្នុងវេទិកាគយ និង FASMEC មេគយបង្ហើបពីការចំណាយខុសខ្ទង់ចំនួនពីរ ក្រុមហ៊ុនដាក់ក្នុងចំណាយប្រតិបត្តិការអាជីវកម្ម
ក្នុងវេទិកាគយនិង FASMEC រៀបចំឡើងកាលពីពេលថ្មីៗនេះ មេគយបានបង្ហើបពីការចំណាយខុសខ្ទង់ចំនួនពីរ ដែលក្រុមហ៊ុនបានដាក់ក្នុងខ្ទង់ចំណាយលើប្រតិបត្តិការអាជីវកម្ម។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានពន្យល់ពីការចំណាយចំនួនពីរដែលលោកលើកឡើងថាជាចំណាយក្រៅផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។

លោក គុណ ញឹម បានបញ្ជាក់ថា ករណីទីមួយនោះគឺការលួចទារ “កម្រៃកាំកុងត្រូល”។ លោកថា កន្លងមក រាជរដ្ឋាភិបាលបានសម្រេចរំសាយស្ថាប័នកាំកុងត្រូលចេញពីការឈរជើងនៅមាត់ច្រកព្រំដែនរួចទៅហើយ។ ទោះបីជារំសាយអស់រយៈពេល ៣ ឆ្នាំ ទៅហើយក្ដី ក៏គេនៅតែរកឃើញថាមានបុគ្គល ឬក្រុមហ៊ុនមួយចំនួនឆ្លៀតឱកាសកេងចំណេញដោយលួចដាក់បញ្ចូល “ចំណាយកាំកុងត្រូល” ទៅក្នុងបញ្ជីចំណាយរបស់ខ្លួន ហើយកុហកថាយកប្រាក់នោះទៅបង់ឱ្យមន្ត្រី។
មួយករណីទៀត គឺការឆ្លៀតឱកាសកេងចំណេញលើ “កម្រៃស្កេនកុងតឺន័រ”។ លោកថា ដើម្បីជួយសម្រួល និងបញ្ចុះតម្លៃដឹកជញ្ជូនទំនិញ រាជរដ្ឋាភិបាលបានសម្រេចលុបបំបាត់ការបង់កម្រៃស្កេនកុងតឺន័រ ចាប់ពីថ្ងៃទី១ ខែឧសភា មកម្ល៉េះ។ ទោះជាយ៉ាងនេះក្ដី មានក្រុមហ៊ុនមួយចំនួនតូចនៅតែបន្តឆ្លៀតឱកាសលួចបន្លំដាក់បញ្ចូល “កម្រៃស្កេន” នេះទៅក្នុងវិក្កយបត្រដដែល ដើម្បីទារប្រាក់ពីក្រុមហ៊ុនជាម្ចាស់ទំនិញ។

ដើម្បីធានាតម្លាភាពលើការបំពេញការងាររបស់មន្រ្តីគយ លោក គុណ ញឹម បានអះអាងថា ស្ថាប័នគយបានប្រកាសដាក់ចេញវិធានការមុតស្រួច ដោយបានបង្កើតក្រុមប្រឹក្សាវិន័យសម្រាប់ចាត់វិធានការលើមន្ត្រីគយ និងរៀបចំប្រព័ន្ធប្ដឹងតវ៉ាតាមអនឡាញ (Online complaint) ជា ៣ កម្រិត៖
-កម្រិតទី១៖ ប្ដឹងតាមប្រព័ន្ធអនឡាញមកស្ថាប័នគយ ក្នុងករណីមន្ត្រីគយអនុវត្តខុសវិជ្ជាជីវៈ
-កម្រិតទី២៖ ប្ដឹងទៅកាន់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
-កម្រិតទី៣៖ ការប្ដឹងដោយផ្ទាល់ (Direct complaint) ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែម្ដង ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង។
ជាមួយគ្នានេះ លោកក៏អំពាវនាវដល់វិស័យឯកជនត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌ មានតម្លាភាព ភាពស្មោះត្រង់ និងត្រូវបញ្ឈប់ទង្វើឆ្លៀតឱកាសកេងចំណេញ លួចទារកម្រៃដែលរដ្ឋបានលុបចោលពីម្ចាស់ទំនិញបន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


