ធ្លាក់​ខ្យល់​ត្រជាក់ អាវ​រងា ឡើងថ្លៃ​និង​លក់ដាច់​ជា​ហូរហែ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធ្លាក់​ខ្យល់​ត្រជាក់ អាវ​រងា ឡើងថ្លៃ​និង​លក់ដាច់​ជា​ហូរហែ

Published

on

​អ្នកលក់​អាវ​រងា​បាន​និយាយ​ថា ក្នុងអំឡុងពេល​ធ្លាក់​ខ្យល់​ត្រជាក់​នា​ប៉ុន្មាន​ថ្ងៃនេះ ​អាវ​រងា​លក់ដាច់​ខ្លាំង​ ហើយ​មានតម្លៃ​ខ្ពស់​ទៀត​ផង​។

វុន ធិ​តា ដែល​ជា​អាជីវករ​លក់​ខោអាវ ​នៅ​ផ្សារ​ច្បារអំពៅ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា​នេះ​ថា ក្នុងចំណោម​សំលៀកបំពាក់​គ្រប់​ម៉ាក​ ដែល​ដាក់​លក់​នេះ ​គឺ​មានតែ​អាវ​រងា​ប៉ុណ្ណោះ​ ដែល​លក់ដាច់​ ហើយ​បាន​តម្លៃ​ខ្ពស់​ទៀត​។ ​ពី​មុន​មក​អាវ​រងា​មួយ​លក់ ​ក្នុង​តម្លៃ​២៥០០០​រៀល​ ប៉ុន្តែ​ចាប់ពី​មេឃ​ធ្លាក់​ខ្យល់​ត្រជាក់​មក​ គឺ​អាវ​រងា​មួយ​មានតម្លៃ​ដល់​ទៅ​៣០០០០​រៀល ​ហើយ​រកអាវ​លក់​មិនបាន​ផង​។

​ទាក់ទិន​នឹង​ការ​ឡើង​ថ្លៃ​នេះ​ដែរ​ បងប្អូន​អាជីវករ​បាន​បញ្ជាក់​ថា​ ដោយសារតែ​កន្លែង​បោះ​ដុំ​ក៏​ឡើងថ្លៃ​ដែរ​។ បងប្អូន​អាជីវករ ​បាន​និយាយ​ទៀត​ថា​ អាវ​រងា​គ្រប់​ម៉ាក​លក់ដាច់​ខ្លាំង​ណាស់ ​ព្រោះ​គេ​ដឹង​ថា អាជ្ញាធរ​ក៏ដូចជា​ថ្នាក់ដឹកនាំ​បាន​ទិញ​អាវ​រងា យក​ទៅ​ផ្តល់​ដល់​កងទ័ព​នៅ​ជួរមុខ ដូច្នេះ​ហើយ​ទើប​អាវ​រងា​ឡើងថ្លៃ​បែបនេះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​អាវុធហត្ថ​ ដឹក​ជញ្ជូន​ម៉ាស់ ចំនួន២លាន ​ចែក​ជូន​ប្រជាពលរដ្ឋ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services