ព័ត៌មានអន្ដរជាតិ
មីស៊ីល រុស្ស៊ី ហោះចូលដែនអាកាសណាតូ បញ្ឆេះស្ថានការណ៍ ឲ្យឆួលក្តៅ
ស្ថានការណ៍នៅអឺរ៉ុបភាគកណ្តាលហាក់ឡើងកម្តៅខ្លាំង បន្ទាប់ពីមីស៊ីលរុស្ស៊ី ហោះចូលដែនអាកាសរបស់ប្រទេសប៉ូឡូញដែលជាសមាជិកអង្គការណាតូ ហើយទីក្រុង វ៉ាសូវី ក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីផងដែរ ដើម្បីឲ្យពន្យល់ពីរឿងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី២៥ខែមីនា។

ក្រសួងការបរទេសប៉ូឡូញ បាននិយាយក្នុងសេចក្តីប្រកាសមួយ លើគេហទំព័ររបស់ខ្លួនថា “ប៉ូឡូញ នឹងទាមទារការពន្យល់ពីសហព័ន្ធរុស្ស៊ី ពាក់ព័ន្ធការរំលោភដែនអាកាសរបស់ប្រទេសនេះ”។
យោងតាមកងទ័ពប៉ូឡូញ មីស៊ីលបាញ់ពីយន្តហោះ បានហោះចូលដែនអាកាសប៉ូឡូញប្រហែល៤០វិនាទី នៅម៉ោង៤និង២៤នាទីព្រឹកថ្ងៃអាទិត្យទី២៤ខែមីនា ជិតភូមិ Oserdow ភាគអាគ្នេយ៍ ខណៈគោលដៅនៃការវាយប្រហារនេះ គឺនៅភាគខាងលិចប្រទេសអ៊ុយក្រែនឯណោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ហេតុការណ៍នេះ ធ្វើឲ្យគេនឹកឃើញដល់ខែវិច្ឆិកាឆ្នាំ២០២២ ពេលមីស៊ីលមួយគ្រាប់ ធ្លាក់នៅក្នុងភូមិ Przewodow របស់ប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់កសិករពីរនាក់។
កាលពីខែមុន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានគូសបញ្ជាក់ថា រុស្ស៊ីនឹងប្រយុទ្ធដើម្បីផលប្រយោជន៍របស់ខ្លួនឲ្យដល់ទីបញ្ចប់ ប៉ុន្តែមិនមានចិត្តចង់ពង្រីកភ្លើងសង្គ្រាមនៅអ៊ុយក្រែនឲ្យឆេះរាលដាលទៅកាន់ប្រទេសផ្សេងទៀតដូចជា ប៉ូឡូញ និងឡេតូនីនោះទេ។
នៅពេលត្រូវបានអ្នកកាសែតអាមេរិក Tucker Carlson សួរថាតើលោក ពូទីន អាចសាកស្រមៃពីសេណារីយ៉ូដែលលោកអាចនឹងលើកទ័ពរុស្ស៊ីចូលទៅកាន់ប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូដែរឬទេ? មេដឹកនាំរុស្ស៊ីរូបនេះបានឆ្លើយថា “មានតែករណីមួយប៉ុណ្ណោះដែលរឿងនេះអាចកើតឡើង ហើយនោះគឺទាល់តែប៉ូឡូញហ៊ានវាយឆ្មក់មកលើរុស្ស៊ីមុន ។ នេះមកពីហេតុអ្វី? ពីព្រោះយើងមិនមានចំណាប់អារម្មណ៍ធ្វើរឿងទាំងនេះលើប៉ូឡូញ ឡេតូនី ឬប្រទេសណាផ្សេងទៀតនោះទេ”។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ថា រុស្ស៊ី ដូចជាគ្មានចិត្តចង់ពង្រីកសង្គ្រាមទៅដល់ ប៉ូឡូញ និងឡេតូនីឡើយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


