ព័ត៌មានអន្ដរជាតិ
ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី
យោងតាម RT, នៅថ្ងៃចន្ទទី២៥ខែមីនា តុលាការរុស្ស៊ី បានចោទប្រកាន់បុរស៤នាក់ ពាក់ព័ន្ធការវាយប្រហារភេរវកម្មក្នុងសាលប្រគំតន្ត្រីសម្លាប់មនុស្ស ១៣៧នាក់ ប៉ុន្តែតាមការសួរចម្លើយរបស់កងកម្លាំងទីក្រុងមូស្គូ មុនពេលនាំខ្លួនពួកគេចូលតុលាការ មានជនសង្ស័យម្នាក់សារភាពថា ខ្លួនត្រូវគេជួលតម្លៃ៥ ៤១៨ដុល្លារ ដើម្បីឲ្យប្រព្រឹត្តទង្វើនេះ។
ជនសង្ស័យម្នាក់បានអះអាងថា គាត់ប្រព្រឹត្តបទឧក្រិដ្ឋដើម្បីតែលុយប៉ុណ្ណោះ។ មានអ្នកជួល ហើយសន្យាផ្តល់ប្រាក់ ៥ ៤១៨ដុល្លារ ខណៈប្រាក់ពាក់កណ្តាល បានផ្ទេរចូលកុងធនាគាររបស់គាត់រួចទៅហើយ មុនការវាយប្រហារ។
ជនសង្ស័យដដែលនេះ ក៏សារភាពដែរថា គាត់ស្តាប់អ្នកបញ្ចូលមនោគមន៍វិជ្ជានៅលើឆានែល Telegram មួយរយៈមកហើយ ហើយប្រហែលមួយខែមុនការវាយប្រហារ មានមេគំនិតម្នាក់ទាក់ទងមកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនប្រាប់ថា អ្នកនោះជានរណាទេ។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនរួមទាំង Reuters និង CNN ផងដែរ សុទ្ធតែរាយការណ៍ថា ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ហើយក្រុមភេរវករនេះ ក៏បញ្ចេញរូបថតជនសង្ស័យបួននាក់ ឈរជិតទង់ IS ដែរ។ យ៉ាងណា រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”។
សូមរម្លឹកបន្តិច មកទល់ពេលនេះ ជនសង្ស័យចំនួន១១នាក់កំពុងស្ថិតក្នុងដៃរុស្ស៊ី ដោយជឿថាពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មដ៏សាហាវឃោរឃៅ ហើយក្នុងនោះ មាន៤នាក់ដែលរុស្ស៊ីអះអាងថា ចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រី។
សេចក្តីថ្លែងការណ៍របស់ FSB បាននិយាយថា ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានចាប់ខ្លួននៅពេលព្រឹកព្រលឹមថ្ងៃសៅរ៍ (ពេលវេលានៅរុស្ស៊ី) ក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន។ ពួកគេបានធ្វើដំណើរក្នុងរថយន្តម៉ាក Renault Symbol/Clio ពណ៌ស ដែលជិះគេចពីកន្លែងកើតហេតុ។
យោងតាមព័ត៌មានចុងក្រោយបំផុត ជនសង្ស័យទាំង៤មានឈ្មោះ Dalerdzhon Mirzoyev, Saidakrami Murodali Rachabalizoda, Shamsidin Fariduni និង Muhammadsobir Fayzov។
សេចក្តីថ្លែងការណ៍របស់តុលាការបានឲ្យដឹងថា Mirzoyev គឺជាពលរដ្ឋនៃប្រទេសតាហ្ស៊ីគីស្ថាន ហើយបានសារភាពកំហុសទាំងស្រុង ខណៈ Rachabalizoda ក៏សារភាពកំហុសដែរ។ តុលាការបន្ថែមថា អ្នកទាំងបួន ត្រូវឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី២២ខែឧសភា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


