Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើយុទ្ធនាការចែកកូនឈើចម្រុះ១០ម៉ឺនដើម ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុជាសកល

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តមណ្ឌលគិរី ត្រូវបានចាត់ទុកថា ជាខេត្តសម្បូរទៅដោយព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុជាសកល មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នឹងរៀបចំបើកយុទ្ធនាការចែកកូនឈើ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីឱ្យប្រជាពលរដ្ឋយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗនៅរដូវវស្សានេះ ដើម្បីពង្រីកចលនាស្រលាញ់ និងដាំដើមឈើ សំដៅបង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា។

លោកបន្តថា កម្មវិធីចែកកូនឈើចម្រុះនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦តទៅ ដែលមាន៨ទីតាំងទូទាំងខេត្តមណ្ឌលគិរី រួមមាន៖នៅមន្ទីរបរិស្ថាន ស្ថិតនៅភូមិដោះក្រមុំសង្កាត់សុខដុមក្រុងសែនមនោរម្យ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់កែវសីមា ស្ថិតនៅភូមិអូរអាមឃុំស្រែខ្ទមស្រុកកែវសីមា ស្នាក់ការដីខ្មៅ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក  ស្នាក់ការត្រពាំងធៀរ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្នាក់ការត្រាច ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្នាក់ការរយ៉លើ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃលំផាត់ ស្នាក់ការមេម៉ង់ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃភ្នំព្រេច និងស្នាក់ការកែរពៅ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកបញ្ជាក់ថា បច្ចុប្បន្នមានកូនឈើជាង ១០ម៉ឺនដើម សម្រាប់ចែកជូនសាធារណៈជន និងមានកូនឈើជាង២ម៉ឺនដើមហើយដែលបានចែកជូនប្រជាពលរដ្ឋ។ បន្ថែមពី ក្រុមការងារនិងបន្តចែកជូនបន្តទៀត ស្របតាមមុំមួយនៃយុទ្ធសាស្រ្តចក្រាបរិស្ថានបរិស្ថាន«ភាពបៃតង» គឺៈ ការពារ ពង្រីក និងអភិវឍ្ឍន៍។ជាមួយគ្នានេះ បើប្រជាពលរដ្ឋ ក៏ដូចសាធារណជន ចង់បានអាស័យដ្ឋានកាន់ច្បាស់ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ រៀងរាល់ម៉ោងធ្វើការ និងធ្វើការស្កេនកូដតាមរយៈQR ដើម្បីទទួលបាន ព័ត៌មាននៃទីតាំងចែកកូនឈើផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម