Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ ប្រជាពលរដ្ឋ​​ក្នុង​តំបន់​បិទ​ខ្ទប់ ចំនួន​៥០០០​គ្រួសារ​ទៀត​ទទួលបាន​ស្បៀងអាហារ

បានផុស

នៅ

ភ្នំពេញ ​៖ សម្រាប់​ថ្ងៃទី​១៣ ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ចែក​ជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បាន​ចំនួន​៥០០០​គ្រួសារ​បន្ថែមទៀត។ ក្នុងនោះខណ្ឌមានជ័យ​ចំនួន​៨០០​គ្រួសារ ខណ្ឌ​កំបូល​ចំនួន​១០០​គ្រួសារ ខណ្ឌ​៧​មករា​ចំនួន​៥០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​៨០០​គ្រួសារ ខណ្ឌដូនពេញ ២០០​គ្រួសារ​ ​ខណ្ឌទួលគោក​ចំនួន​៥០០​គ្រួសារ ខណ្ឌចំការមន ៥០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ២០០​គ្រួសារ​និង ខណ្ឌ​ព្រែក​ព្នៅ ៥០០​គ្រួសារ​។

បើ​គិត​មកដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជម្ងឺ​កូ​វីដ​-១៩ ចំនួន ប្រមាណ​៤០​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួលបាន​ស្បៀងអាហារ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕

អត្ថបទ៖ Kang Tola

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម