ព័ត៌មានជាតិ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទណ្ឌិតចំនួន២៧នាក់ ទទួលបានការលើកលែងទោស ពី៣ខែ ដល់៦ខែ
ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទណ្ឌិតចំនួន២៧នាក់ទទួលបានការលើកលែងទោស ពី៣ខែ និង៦ខែ។ ការលើកលែងទោសនេះ ដោយមានការចូលរួម លោក គឹងវណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ លោក តេ ងសម័យព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ លោក អ៊ុង សុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅព្រឹក ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១នៅក្នុងពន្ធនាគារផ្ទាល់ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែង មានចំនួនសរុប១.៥៧៧នាក់ក្នុងនោះស្រីមានចំនួន៩៩នាក់។ ជនត្រូវចោទមានចំនួន ២៤៩នាក់ស្រី១១នាក់ ជនជាប់ចោទមានចំនួន២៤៩នាក់ ស្រីមានចំនួន១៧នាក់ពិរុទ្ធជនមានចំនួន៧៧៣នាក់ ស្រីមានចំនួន៤៦នាក់ ទណ្ឌិតមានចំនួន៣២៦នាក់ ស្រីមានចំនួន២៥នាក់ អនីតិជនមានចំនួន១២៥នាក់ស្រី៦នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន៧៤នាក់ស្រី៧នាក់។

លោក អ៊ុង ស៊ីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដារនិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ក្រៅពីនេះ អង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។


លោកបានបញ្ជាក់ឲ្យដឹងទៀតថា អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរគ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។ លោក អ៊ុង ស៊ីផាន បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិក រៀនជួសជុលម៉ូតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូរបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំ មានចំនួន៣លើក។
ក្នុងនោះលោក គឹង វណ្ណះ បានឲ្យដឹងថា ការបន្ធូរបន្ថយដល់ទណ្ឌិតចំនួន២៧នាក់ ក្នុងនោះលើកលែងទោសមានរយៈពេល៣ខែមានចំនួន១៧នាក់ បន្ធូរបន្ថយទោសរយៈពេល៦ខែមានចំនួន១០នាក់មានស្រី១នាក់។ លោក គឹង វណ្ណះ បានធ្វើការផ្ដាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយ ចេញមកវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ក្រុងបូកគោទើបបង្កើតថ្មី ឈានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអភិវឌ្ឍក្រុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ