ព័ត៌មានជាតិ
នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងរួចរាល់ដំណាច់ខែក្រោយ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រំពឹងថា ខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ នឹងអាចចាក់បានរួចរាល់នៅដំណាច់ខែមិថុនាខាងមុខនេះ ខណៈដែលខណ្ឌមួយចំនួន បានបញ្ចប់ដូសទី២ជាបណ្តើរៗ។

លោកជំទាវ ឱ វណ្ណឌីន ឱ្យដឹងថា នៅរាជធានីភ្នំពេញក្រុមគ្រូពេទ្យ កំពុងតែសម្រុកការស្រោចវ៉ាក់សាំង ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដោយអាស្រ័យលើចំនួនវ៉ាក់សាំងដែលមកដល់ដោយកន្លងទៅបានចាប់ផ្ដើមជំហានដំបូងគឺចំនួន៤ ខណ្ឌ ដែលជាតំបន់ក្រហម ក្រោយមកទៀតយើងទទួលបានវ៉ាក់សាំងថែមទៀតយើងបានផ្គត់ផ្គង់ទៅកងទ័ពដើម្បីចាក់នៅពីរខណ្ឌទៀត ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក ដែលបច្ចុប្បន្នកំពុងតែចាក់នៅខណ្ឌទាំងពីរនេះ។

លោកជំទាវបន្តថា នៅថ្ងៃទី ១៦ ខែឧសភាកន្លងទៅ យើងក៏ទទួលបានវ៉ាក់សាំងមួយចំណែកទៀត ដូច្នេះយើងក៏បើកយុទ្ធនាការជាបន្តសម្រាប់ខណ្ឌ២ ទៀត គឺខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដែលចាប់ផ្តើមចាក់តាំងពីថ្ងៃទី១៨ ខែឧភា ឆ្នាំ២០២១។
លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នៅថ្ងៃខាងមុខ នៅពេលដែលមានវ៉ាក់សាំងមកដល់ជាបន្តទៀតយើងនឹងបើកយុទ្ធនាការបន្តទៀតទៅដល់ខណ្ឌដែលនៅសេសសល់ ដូច្នេះអាស្រ័យទៅលើចំនួនវ៉ាក់សាំងដែលមកដល់ប្រសិនបើវ៉ាក់សាំងមកច្រើន យើងក៏ចាក់បានច្រើន ហើយរំពឹងថា ខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ នឹងអាចចាក់បានរួចរាល់នៅដំណាច់ខែមិថុនាខាងមុខនេះ ខណៈដែលខណ្ឌមួយចំនួន បានបញ្ចប់ដូសទី២ជាបណ្តើរៗរួចទៅហើយ។

គិតត្រឹមថ្ងៃទី២០ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងប្រទេសបានកើនដល់ ២១.៩៩ ភាគរយ ស្មើនឹង២ ១៩៨ ៥៤៧ នាក់៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


