ព័ត៌មានជាតិ
កម្លាំងការពារព្រំដែនវៀតណាម ផ្ដល់សម្ភារៈបរិក្ខារពេទ្យ ជូនអាជ្ញាធរខេត្តចំនួនពីររបស់កម្ពុជា
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថា នៅច្រកព្រំដែន ខាញបិញ និងច្រកព្រំដែនអន្តរជាតិ តិញបៀន បញ្ជាការដ្ឋាននៃកងកំលាំងការពារព្រំដែនខេត្តអានយ៉ាង នៃប្រទេសវៀតណាម បានប្រគល់អំណោយជាសម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ បរិភោគ សម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ខេត្តចំនួនពីរ នៃប្រទេសកម្ពុជា គឺខេត្តកណ្តាល និងខេត្តតាកែវ ដែលមានតម្លៃសរុបប្រមាណជិត១ពាន់លានដុង។
បើតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា ពិធីប្រគល់ និងទទួលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល។
ស្ថានទូតបញ្ជាក់ថា នៅច្រកនិមួយៗ តំណាងបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តអានយ៉ាង បានប្រគល់ជូនម៉ាសពេទ្យចំនួន១លានម៉ាស ជែលចំនួន១,០០០ដប ស្ករស២,០០០គីឡូ ប្រេងឆា២,០០០ដប ប៊ីចេង២,០០០កញ្ចប់ មីកញ្ចប់ចំនួន៦,០០០ និងថ្នាំពេទ្យមួយចំនួនទៀត ដល់កងកម្លាំងប៉ូលីស, តំបន់ប្រតិបត្តិការសឹករង, កងអាវុធហត្ថ, កងវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣, ៦០៥, កងវរសេនាតូចកងការពារព្រំដែនលេខ០១, កងវរសេនាធំលេខ៦០១ របស់ខេត្តទាំងពីរ ដើម្បីប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយឧបត្ថម្ភដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)