ព័ត៌មានជាតិ
នារីខ្មែរ២នាក់ និងបុរសប៉ាគីស្ថានម្នាក់ត្រូវបានម្ចាស់រថយន្តទម្លាក់ចោលនៅភ្នំឆ័ត្រ បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ស្រ្តី២នាក់ និងបុរសម្នាក់ ត្រូវបានម្ចាស់រថយន្តដឹកយកមកទម្លាក់ចោល ក្រោយពេលមានបំណងធ្វើដំណើរទៅថៃតែមិនបានសម្រេច។

លោកអធិការនគរបាលស្រុកស្វាយចេក ដែលឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយប្រជាការពារមណ្ឌលតេជោភ្នំឆ័ត្របានចុះឃាត់ខ្លួនបុគ្គលទាំង៣ខាងលើ នៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
លោកអធិការនគរបាលស្រុកស្វាយចេកបានប្រាប់អ្នកយកព័ត៌មានថា បុរស និងស្ត្រី៣នាក់ ទី១ឈ្មោះ ថា ប៊ុនហ្គិច ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិចំព្រេចគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តល។ ទី២ ឈ្មោះ ថា ប៊ុនសៀកទៀង ភេទស្រីអាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងទី៣ឈ្មោះ មហា ម៉ាត់អៃយ៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិប៉ាគីស្ថាន។
លោកអធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានដឹងបន្តថា តាមចំលើយបុរស ស្រ្តីនោះមាននិយាយថា ទាំង៣នាក់បានចេញមកពីភ្នំពេញចង់ចេញទៅប្រទេសថៃ លុះជិះឡានមកដេកនៅសៀមរាបបាន១យប់ ហើយជិះឡានបន្តយកដេកនៅខេត្តបន្ទាយមានជ័យ១យប់ ដោយសារពិបាកក្នុងការធ្វើដំណើរទៅស្រុកថៃខ្លាំងពេក ក៏ចង់វិលប្រឡប់មកភ្នំពេញ។ ពេលនោះមានឡាន១គ្រឿងធានាថាដឹកទៅភ្នំពេញ ដោយសារខ្លួនទាំង៣មិនស្គាល់ភូមិសាស្ត្រត្រូវអ្នកបើករថយន្តយកមកទំលាក់ចោលនៅផ្ទះលោក ចាប វណ្ណី ដែលគ្មានម្ចាស់នៅ លុះព្រឹកឡើងទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីសួរនាំធ្វើកំណត់ហេតុរួច ជនទាំង៣រូបនោះត្រូវបានបញ្ជូនទៅច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កឱ្យគ្រប់ចំនួន១៤ថ្ងៃសិន ទើបឱ្យវិញត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


